ភ្ញាក់ផ្អើល!មិនធ្លាប់ឃើញកង្កែប ប្រែទៅជាពណ៌លឿងចម្លែក លោតពេញស្រែ…(មានវីដេអូ)

​ប្រទេស​ឥណ្ឌា៖បើយោងតាមវីដេអូ​មួយ បង្ហាញ​ពី​ហ្វូង​កង្កែប​យ៉ាង​ច្រើន​ ប្រែ​ទៅ​ជា​ពណ៌​លឿង​ប្លែក លេចធ្លោ​កំពុង​លេង​ទឹក​ក្នុង​វាល​ដី​មួយ​កន្លែង បាន​ទទួល​ការ​ចាប់​អារម្មណ៍ និង​ផ្ទុះ​ខ្លាំង​លើ​បណ្ដាញ​សង្គម​ ។វីដេអូ​មួយ​នេះ​ដែរ ត្រូវ​បាន​ថត និង​ចែករំលែក​លើ​បណ្ដាញ​សង្គម Twitter ដោយ​មន្ត្រី​ព្រៃឈើ​ក្នុង​ប្រទេស​ឥណ្ឌា​ម្នាក់​ឈ្មោះ Parveen Kaswan ។ តាម​មន្ត្រី​រូប​នេះ​ដែរ បាន​ឲ្យ​ដឹង​ថា កង្កែប​ពណ៌​លឿង​យ៉ាង​ច្រើន​នេះ ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ក្រុង Narsinghpur នៃ​រដ្ឋ Madhya Pradesh ។ក្នុង​នោះ​ដែរ លោក​បាន​បន្ថែម​ទៀត​ថា កង្កែប​ឥណ្ឌា​ទាំង​នេះ ប្រែ​សម្បុរ​ទៅ​ជា​ពណ៌​លឿង​ដូច​នេះ នៅ​អំឡុង​រដូវ​មូសុង​វស្សា ដើម្បី​ទាក់ទាញ​ញី​ក្នុង​ការ​បង្កាត់​ពូជ ។ដល់ពេលរដូវធម្មតាកង្កែបនេះប្រែពណ៍ធម្មតាវិញហើយ។


បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

shares