មួយស្រុកមានមួយ!មើលស្ទីល Pre-Wedding បែបស្រុកស្រែ ផ្អែមជាងស្ករតាំងម៉ែ ននៀលបែកភក់…

ដូចដែលអ្នកទាំងអស់គ្នាធ្លាប់បានដឹងហើយថាមនុស្សយើងម្នាក់ៗកើតមកមានថ្ងៃរៀបអាពាហ៍ពិពាហ៍តែម្តងទេ ដូច្នេះហើយពួកគេតែងតែចំណាយលុយនឹងពេលវេលាដើម្បីថតរូបភាព Pre-Wedding ទុកក្នុងថ្ងៃមង្គលការឲ្យបានស្រស់ស្អាត ។ប៉ុន្តែរូបភាពរបស់គូស្នេហ៍មួយគូបានទាក់ទាញចំណាប់អារម្មណ៍ អ្នកលេងបណ្តាញទំនាក់ទំនងឱ្យមានការចែកចាយបន្តគ្នាយ៉ាងខ្លាំង ដោយសារតែប្លែកភ្នែកជាមួយការជ្រើសយកការថតដេកននៀលនៅក្នុងភក់ផ្ទាល់តែម្តងមើលទៅប្លែកខុសពីអាពាហ៍ពិពាហ៍គេ។

តាមរយៈរូបភាពនោះ អ្នកទាំងពីរបានគេងននៀល ព្រមទាំងលេងជាមួយភក់ គួបផ្សំនឹងទឹកមុខយ៉ាងស្រស់ស្រាយ ផ្អែមល្ហែមដាក់គ្នា អមដោយទេសភាពវាលស្រែ នៅជាប់ជើងភ្នំដែលបង្កើតបានជាទិដ្ឋភាពដ៏គួរឱ្យចាប់អារម្មណ៍បំផុត​។
នេះអាចចាត់ទុកថា ជាការថតរូបមុនរៀបការ ដែលប្លែកបំផុតមិនធ្លាប់មានពីមុនមក តែវាអាចជាការច្នៃប្រឌិតមួយបែបដើម្បីឱ្យមានលក្ខណៈផ្អែមល្ហែមមួយបែបថ្មីផ្ទាល់ខ្លួនទៅវិញ ។
សូមបញ្ជាក់ដែរថា គូស្នេហ៍ទាំងពីរជាជនបរទេស ទាំងពីនេះមិនដឹងចំណាយលុយលើការថតរូបរបស់គេអស់ប៉ុន្នានទេ។

shares