គួរឱ្យខ្លាច!ឃើញភ្លាមរត់ជាន់ជើងគ្នាដោយស្មានតែ ម្រាមដៃ-ជើងសាកសព ចុងក្រោយគឺជា…
បើយោងតាមបណ្តាញសង្គមដែលបានបង្ហោះចែកចាយក្នុងបណ្តាញសង្គមទាក់ទងទៅនឹងផ្សិតចម្លែកម្យ៉ាងមានឈ្មោះថាXylaria polymorpha ឬហៅឈ្មោះមួយទៀតថា Dead Man’s Finger គឺជាប្រភេទផ្សិតម៉្យាងដ៏ចម្លែក ដែលមានរូបរាងគួរឲ្យខ្លាចប្រៀបដូចជាម្រាមដៃរបស់សាកសពមនុស្ស ។វាគឺជាពពួកផ្សិតផ្ញើខ្លួន រូបរាងដូចម្រាមដៃខ្មោច ដែលមួយៗមានប្រវែងប្រហែល ៣ ទៅ ១០ សង់ទីម៉ែត្រ ដែលភាគច្រើនរស់នៅលើដើមឈើ ទាំងឈើរស់ និងឈើងាប់ ។ ផ្សិតប្រភេទនេះ ភាគច្រើនប្រទះឃើញមានលើដើមប៉ោម ដើម maple, beech, locust និងដើម elm tree ជាដើម ។
ផ្សិតម្រាមដៃខ្មោចនេះ ជាពពួកផ្សិតដ៏គ្រោះថ្នាក់ ដោយសារតែវាពឹងលើការស្រូបយកជីវជាតិពីពពួកដើមឈើដែលមានសុខភាពល្អទាំងឡាយ ដើម្បីបំពេញជីវិតរបស់ពួកវា ។ រាល់ដើមឈើដែលវាទំនៅ គឺចុងក្រោយតែងតែងាប់។ហើយផ្សិតនេះសាហាវណាស់ ផ្សិតផ្សេងៗដែលយើងស្គាល់មានផ្សិតខ្លះអាចហូបបាន ផ្សិតខ្លះគ្រាន់តែពល់ ចំណែកផ្សិតនេះគ្រាន់តែទុំលើដើមឈើសោះធ្វើឲ្យដើមឈើងាប់ យើយអាចសន្មតបានថាផ្សិតនេះគួរឲ្យខ្លាចខ្លាំងណាស់ចូលអ្នកទាំងអស់គ្នាប្រុងប្រយ័ត្ន។