រូបថតមួយសន្លឹក បានធ្វើឲ្យបុរសៗជាច្រើនរូបចាប់អារម្មណ៏ជាខ្លាំង ក្រោយពេលនារីម្នាក់ បានបង្ហោះសារដ៏ចាក់ដោត មួយឃ្លាថា

ពិធីបុណ្យភ្ជុំបិណ្ឌ បានកំពុងប្រារព្វធ្វើឡើង ដែលបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បាននាំគ្នាឆ្លៀតពេលទំនេរ អញ្ចើញទៅតាមវត្ដអារាម ដើម្បីធ្វើបុណ្យឧទ្ទឹមកុសលជូនទៅដូនតា ដែលបានចែកឋាន និងឆ្លៀតក្នុងឱកាសនោះ ទៅដើរកម្សាន្ដទៅតាមរមណីយដ្ឋានជិតឆ្ងាយនានា ជាលក្ខណៈបែបក្រុមគ្រួសារយ៉ាងសប្បាយរីករាយ។

យ៉ាងណាមិញ ស្រាប់តែកាលពីម្សិលមិញនេះ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ រូបថតមួយសន្លឹកត្រូវបានចែកចាយពេញបណ្ដាញសង្គម ហ្វេសប៊ុក ដោយរូបភាពមួយនេះ បានបង្ហាញពីស្រ្ដីជាប្រពន្ធម្នាក់ បានប្រតិបត្ដិការងារបានយ៉ាងល្អ ដោយជួយពាក់ស្រោមជើងឲ្យបុរសជាស្វាមីទៀតផង។ ក្នុងនោះដែរ ស្រ្ដីខាងលើដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Keo Mealea ក៏បានភ្ជាប់សារមួយឃ្លាថា៖”ការគោរពប្រតិបត្តិចំពោះស្វាមី មិនមានអ្វីត្រូវថោកទាប​ ឬបាត់តម្លៃស្ត្រីជាភរិយានោះទេ។ តែផ្ទុយទៅវិញ​ វានាំមកសិរីសួស្តី​ ជ័យមង្គលដល់គ្រួសារទៀតផង”៕

ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *