ពិធីបុណ្យភ្ជុំបិណ្ឌ អន្ទឹត កក្កដា សុភ័ណ្ឌ ស្លៀកឈុតខ្មៅទៅវត្ដ ស្រាប់តែលោក ម៉ៃ សុគន្ធ បានដាក់ប្រយោគមួយឃ្លាស្ទើរចុកឈាមថា

ប្រិយមិត្ដទទួលជ្រាបរួចមកហើយ ដែលកាលពីម្សិលមិញនេះ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ អន្ទឹត កក្កដា សុភ័ណ្ឌ បានទៅកាន់បិណ្ឌទី១២ នៅឯវត្ដក្រពើហា ដែលខ្លួន
បានស្លៀកពាក់ឈុតខ្មៅ ដែលជាហេតុធ្វើឲ្យមតិមហាជន ជាអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក មានការរិះគន់យ៉ាងខ្លាំងតែម្ដង។


យ៉ាងណាមិញ ទាក់ទងចំពោះការស្លៀកពាក់ឈុតខ្មៅ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ របស់អន្ទឹត កក្កដា សុភ័ណ្ឌ នេះ ស្រាប់តែលោក ម៉ៃ សុគន្ធ បានពោលពាក្យមួយឃ្លាទៅកាន់អន្ទឹតរូបនេះ ដែលមានខ្លឹមសារថា៖”ប្រពៃណីឆ្កួតលីលា មកពីណា? បានទៅវត្តស្លៀកខ្មៅសុទ្ធហ្នឹង ធ្លាប់បួសរៀនដែរ រឺបួសសុីអំបិលមែន កាន់តែលើសពេកហើយ បញ្ឈប់ណា មាសស្ងួន អាក្បួនខុសគេ ម៉ាស្រុកមានតែមួយនឹងទៅ”៕

ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *