ព្រឺរោមណាស់ រឿងរ៉ាវអាថ៌កំបាំងរបស់ស្ដេចកណ្ដុរទាំង ៣២ ដែលគេរក្សាទុកក្នុងសារមន្ទីរជិត ២០០ឆ្នាំត្រូវបានលាតត្រដាង…

ប្រទេស​អាល្លឺម៉ង់៖ដូចដែលអ្នកទាំងអស់គ្នាដឹងហើយថាអាថ៌កំបាំងតែងតែមាននៅលើផែនដីយើងនេះ ប៉ុន្តែរាល់អាថ៌កំបាំងតែងតែបានលាតត្រដាងនៅថ្ងៃណាមួយជាក់ជាមិនខាន។ដូចជាអ្នកវិទ្យាសាស្ត្រ​បានបង្ហាញ​វត្ថុ​អាថ៌កំបាំង​ទាំង ២៥​ ដែល​រកឃើញ​នៅលើ​ផែនដី និង​ធ្វើឱ្យមាន​ចម្ងល់​យ៉ាងខ្លាំង សូម្បីតែ​អ្នកវិទ្យាសាស្ត្រ​ក៏​ពុំ​អា​ចរក​ហេតុផល​សមរ​ម្យ​ណាមួយ​មក​ពន្យល់​បានឡើយ ។ ​វត្ថុ​មួយ​ចម្លែក​​ខុសគេ នោះ​គឺ​សាកសព​សត្វ​កណ្ដុរ​ជាច្រើន​ក្បាល (៣២​ក្បាល​) ដែលមាន​កន្ទុយ​រុំ​ស្អិត​ចូលគ្នា ហើយ​បើតាម​ជំនឿ​របស់​ប្រជាពលរដ្ឋ​រុស្ស៊ី​គឺ​ឱ្យដឹងថា សាកសព​កណ្ដុរ​ទាំងនោះ ​ជា​សាកសព​របស់​ស្ដេច​កណ្ដុរ ។
​សាកសព​របស់​ស្ដេច​កណ្ដុរ​ទាំងនោះ​ត្រូវបាន​គេ​រកឃើញ​នា​ឆ្នាំ ១៨២៨ នៅក្នុង​ចង្ក្រាន្ដ​រោង​ម៉ាស៊ីនកិនស្រូវមួយកន្លែង បានធ្វើឱ្យ​មនុស្សជាច្រើនភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះ​ស្ដេច​កណ្ដុរ​ទាំង ៣២ ​បាន​ជាប់​កន្ទុយ​គ្នា​យ៉ាង​អាថ៌កំបាំង ។
​ស្ដេច​កណ្ដុ​រ ​គឺ​ត្រង់កន្ទុយ​របស់​វា​អាច​ស្អិត​ជាប់​គ្នាបានឲ្យដឹងថា នៅពេលដែល​ពួកវា​មាន​ប្រាស្រ័យ​ទាក់ទង​គ្នា ឬ​នៅពេលដែល​ពួកវា​រងា​ជាដើម ។
សូមបញ្ជាក់ថា បច្ចុប្បន្ន​គេ​នៅតែ​រក្សា​សាកសព​របស់​ស្ដេច​កណ្ដុរ​នៅក្នុង​សារមន្ទីរ Mauritianum ប្រទេស​អាល្លឺម៉ង់ ហើយ​ទោះជា​យ៉ាងណា​អ្នកវិទ្យាសាស្ត្រ​ពុំ​អា​ចរក​ហេតុផល​សមស្រប​មក​បកស្រាយ​ពី​អំពី​មូលហេតុ​ពិត​ដែល​សត្វ​កណ្ដុរ​អាច​ជាប់​កន្ទុយ​គ្នា​យ៉ាង​ស្អិត​បែបនេះ តែ​ជាមួយគ្នានេះ​ដែរ ក៏​មានការ​សន្និដ្ឋានថា អាចជា​សិល្បៈ​បន្លំ​របស់​មនុ​ស្សបុ​រាណ​ក៏​ថា​បានដែលចេះថ្នៃរឿងប្លែកឲ្យអ្នកទាំងអស់គ្នាចាប់អារម្មណ៍ ។

shares