ព្រឺរោមខ្ញាក រត់ជាន់ជើងគ្នា ប្រទះឃើញសត្វដែលគ្រប់គ្នាមិនធ្លាប់បានដឹងពីមុន….

នៅលើពិភពលោកយើងនេះមានធម្មជាតិជាច្រើន​ពិត​ជា​អស្ចារ្យ​ណាស់ ពេលខ្លះសឹង​តែ​មិន​គួរ​ឲ្យ​ជឿ​ថា រុក្ខជាតិ និង​ភាវៈ​ប្លែកៗ កម្រ​ជួប​ប្រទះ​ជាច្រើន ​មាន​ជីវិត​លើ​ភព​ផែន​ដី​យើង​នេះ ។
ទៅមើលរូបភាពខាង​ក្រោម​នេះទាំងអស់គ្នា ជា​បណ្ដា​ពពួក​សត្វ​ចម្លែកៗ​មួយ​ចំនួន ដែល​គ្រប់​គ្នា​មិន​ធ្លាប់​បាន​ឃើញ​ពី​មុន​មក
១. ទន្សាយ lli Pika
ជាប្រភេទ​សត្វ​កម្រ និង​គួរ​ឲ្យ​ស្រឡាញ់ ត្រូវ​បាន​គេ​ហៅ​ថា “ទន្សាយ​វេទមន្ត” ។ រូបភាពនេះត្រូវ​បាន​ថត​បាន​ជា​លើក​ដំបូង ក្នុង​ពេល ២០ ឆ្នាំ​មក​នេះវា​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ភ្នំ Tian Shan នៃ​ប្រទេស​ចិន ។

២. កង្កែប Pinocchio
វាជាសត្វមួយ​ប្រភេទ​ ​ត្រូវ​បាន​ហៅ​ថា “Spike-Nosed Tree Frog” ។ ព្រោះថានៅ​ពេល​ណា​កង្កែប​ឈ្មោល ព្យាយាម​ទាក់ទាញ​កង្កែប​ញី ឬ​ដឹង​ថា​មាន​សត្រូវ​មក​យាយី វា​ចាប់​ពន្លូត​ច្រមុះ​របស់​វា​មក​មុខ ដូច​ជា​តួអង្គ Pinicchio អញ្ចឹង ។

៣. ស្វា​ច្រមុះ​កំពិត
វាជាពូជ​ស្វា​ដ៏​កម្រ​លើ​ពិភពលោក​មួយ​នេះ ត្រូវ​បាន​រក​ឃើញ​ក្នុង​ឆ្នាំ ២០១០ ក្នុង​ភាគ​ខាង​ជើង​នៃ​ប្រទេស​មីយ៉ាន់ម៉ា ។ ដោយ​សារ​តែ​ច្រមុះ​របស់​វា មាន​លក្ខណៈ​ខុស​ពី​ច្រមុះ​ស្វា​ដទៃ សត្វ​ស្វា​ប្រភេទ​នេះ តែង​តែ​កណ្ដាស់ នៅ​ពេល​ដែល​មាន​មេឃ​ភ្លៀង ។

៤. ត្រី Pink Handfish
វាជា​ត្រីមួយ​ប្រភេទ​ថ្មី​ចំនួន ១៤ ដែល​មាន​​ព្រុយ​ដូច​ជា​ដៃ ហើយ​បច្ចុប្បន្ន​នេះ ៩ ប្រភេទ​ក្នុង​ចំណោម​ត្រី​ប្រភេទ​ថ្មី​ទាំង ១៤ នោះ កំពុង​ប្រឈម​នឹង​ការ​ផុត​ពូជ ។

៥. ប្រចៀវ​ស Honduran
វាជាសត្វប្រចៀវ​សប្រភេទ​នេះ​តូច​ៗ​គួរ​ឲ្យ​ស្រឡាញ់​ គឺ​រក​ឃើញ​នៅ​អាមេរិក​កណ្ដាល ដែល​ពួកគេ​រស់​នៅ​ផ្ដុំ​គ្នា​ក្នុង​ស្លឹក Heliconia ។ ចំណែកចំណីរបស់វា វាស៊ី​ផ្លែឈើ​ជា​ចំណី និង​អាច​លូតលាស់​ធំធាត់​បំផុត​ក្នុង​ទំហំ ៤.៧ សង់ទីម៉ែត្រ ។

៦. ត្រី​កញ្ចក់
វាជាត្រី​ប្រភេទ​កញ្ចក់នេះ (Salp) គឺ​ជា​ប្រភេទ​ត្រី​ប្លង់តុង ​ដែល​ស្រូប​យក​ឧស្ម័ន​កាបូនិច មក​បំពេញ​ក្នុង​ខ្លួន​ដ៏​ថ្លា​របស់​វា ដើម្បី​ចិញ្ចឹម​ជីវិត ។ វាផ្ដល់​ផល​ប្រយោជន៍​ដល់​មនុស្ស​យើង​ច្រើន ដោយ​សារ​តែ​វា អាច​ជួយ​កាត់​បន្ថយ​កម្រិត​ជាតិ​កាបូន​ក្នុង​ទឹក និង​ក្នុង​បរិយាកាស​ផង​ដែរ ។

៧. កន្ដូប​ភ្នែក​ផ្កាឈូក
វាជាសត្វ​កន្តូប​ដែល​មាន​ភ្នែក​ពណ៌​ផ្កាឈូក​នេះ រស់​នៅ​ក្នុង​តំបន់​ភ្នំ Muller Range នៃ​តំបន់​ប៉ាស៊ីហ្វិក ។

៨. កន្ធាយភឿកស្នូកទន់
វាជាសត្វ​កន្ធាយ​ប្រភេទ​តូចៗ​ទាំង​នេះ ប្រើប្រាស់​ក​ដ៏​វែង​របស់​វា រន្ធ​ច្រមុះ​វែង​ធំ ដើម្បី​ដក​ដង្ហើម​ក្រោម​ទឹក ។

៩. ប្រចៀវ​ច្រមុះ​បំពង់
វាជាសត្វ​ប្រចៀវ​គួរ​ឲ្យ​ស្រឡាញ់​ប្រភេទ​នេះ ត្រូវ​បាន​រក​ឃើញ​ក្នុង​ឆ្នាំ ២០០៩ ក្នុង​ព្រៃ​នៃ Papua New Guinea ។ វាត្រូវបានគេហៅ​ក្រៅ​ថា “ប្រចៀវ Yoda” ដោយ​សារ​តែ​វា​មាន​មុខមាត់​ដូច Jedi Master ក្នុង​រឿង “Star Wars” អញ្ចឹង។

១០. ត្រី​ដូហ្វីន​ពណ៌​ផ្កាឈូក​នៃ​ទន្លេ​អាម៉ាហ្សូន
វាជាសត្វ​ត្រី​ដូហ្វីន​នៃ​ទន្លេ​អាម៉ាហ្សូន ដែល​ស្គាល់​ថា ជា​ត្រី​ដូហ្វីន​ពណ៌​ផ្កាឈូក ជា​ប្រភេទ​ត្រី​កម្រ​ក្នុង​តំបន់​ព្រៃ​អាម៉ាហ្សូន ។ វាគឺ​មិន​រួសរាយ ឬ​ងាយ​ស្រួល​បង្ហាត់​ដូច​ដូហ្វីន​ធម្មតា​ឡើយ ។

shares