ដំណឹងល្អ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រដ្ឋាករត្រៀមរួចជាស្រេចរថយន្តចំនួន១២០គ្រឿង តាមគោលដៅទាំង៥ សម្រាប់ដឹកជញ្ជួនបងប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចាប់ពីថ្ងៃ
នៅសល់តែប៉ុន្មានថ្ងៃទៀតទេ ពិធីបុណ្យភ្ជុំបិណ្ឌនឹងឈានចូលមកដល់ហេីយ ប្រជាពលរដ្ឋជាច្រើនបាននឹងកំពុងនាំគ្នាទៅកាន់ស្រុកកំណើតរបស់ខ្លួន ដេីម្បីជួបជុំបងប្អូន គ្រួសារ ជាពិសេសឪពុកម្ដាយ ដែលបានឃ្លាតឆ្ងាយ ដោយមានក្តីនឹករលឹកចំពោះគ្នាជាខ្លាំង បន្ទាប់ពីទទួលបានថ្ងៃឈប់សម្រាកជាច្រើនថ្ងៃនោះ។
ទន្ទឹមនឹងនេះដែរ កាលពីម្សិលមិញនេះ យោងតាមរយៈគណនីហ្វេសប៊ុកផេក រដ្ឋាករស្វ័យតដឹកជញ្ជូនសាធារណៈរថយន្តក្រុង-City Bus បានឲ្យដឹងថា៖«ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រដ្ឋាករត្រៀមរួចជាស្រេចរថយន្តចំនួន១២០គ្រឿង តាមគោលដៅទាំង៥ សម្រាប់ដឹកជញ្ជួនបងប្រជាពលរដ្ឋដោយឥតគិតថ្លៃ (Free) ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។ ការធ្វើដំណើរប្រកបដោយស្នាមញញឹម និងសុខសុវត្ថិភាពគ្រប់ទីកន្លែង»។
ប្រភព៖ khosja