មួយគូរទៀតហើយ ស្គាល់គ្នាតាមហ្វេសប៊ុក ថាមិនចង់បានទេ ខ្លាចគេដូចអ្នកចាស់ តែសាកស្គាល់គ្នាលេងៗយូរទៅស្រលាញ់អីណា

បណ្ដាញសង្គម ហ្វេសប៊ុកត្រូវបានបង្កើតឡើងអស់រយៈពេល ប្រហែលជាង ១០ឆ្នាំមកហើយ ដែលវាបានជួយឲ្យមនុស្សជាច្រើនជុំវិញពិភពលោក បានស្គាល់គ្នាតាមរយៈបណ្ដាញសង្គមមួយនេះ រហូតមានអ្នកខ្លះបានជួបគូរព្រេង និងបានកាន់ដៃគ្នារៀបអាពាហ៏ពិពាហ៏ យ៉ាងមានក្ដីសុខថែមទៀតផង។

ដោយឡែកក្រឡែកមកមើលបណ្ដាញសង្គម ហ្វេសប៊ុក នៅកម្ពុជារបស់យើងវិញ ដែលបណ្ដាញសង្គមមួយនេះ បានកំពុងតែទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំង ពីមជ្ឈដ្ឋានមហាជន ហើយក៏មានមនុស្សមិនតិចនោះទេ ដែលបានផ្ដើមស្នេហ៏តាមរយៈបណ្ដាញសង្គមមួយនេះដែរ។ ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកនារីម្នាក់ដែលមានឈ្មោះ Bee Dayarin បានសរសេររៀបរាប់ពីសេចក្ដីស្នេហារបស់ខ្លួន ដោយបានផ្ដើមតាមរយៈ ហ្វេសប៊ុក ដោយនាងបានសរសេរប្រាប់ឱ្យដឹងថា៖”ស្គាល់គ្នាតាមFacebook ថាមិនចង់បានទេខ្លាចគេដូចអ្នកចាស់តែសាកស្គាល់គ្នាលេងៗយូរទៅស្រលាញ់អីណាប្រាប់ហេីយថា បេីស្រលាញ់មែនឲ្យចូលសួរដល់ម៉ាក់ប៉ា ស្ងាត់ៗទីបំផុតយេីងក៏មានថ្ងៃនេះ​ ប្ដូរពីពាក្យសង្សាមកជាគូរដណ្ដឹង​អរគុណដែលធ្វេីតាមអ្វីដែលបានសន្យា​

ថ្ងៃដែលពួកយេីងប្រាថ្នាទោះមិនទាន់បាន100% តែក៏បាន50%យ៉ាងណាក៏ការតស៊ូរបស់ពួកយេីងមិនខាតបង់ដែរ សប្បាយខ្លះទុក្ខខ្លះតែឈ្លោះគ្នាក៏ញឹកដែរ​ ថ្ងៃក្រោយយ៉ាងណាយេីងមិនដឹងសំខាន់ពេលនេះខំធ្វេីគ្រប់យ៉ាងឲ្យល្អ​ អ្វីដែលសំខាន់តស៊ូកុំបោះបង់ អរគុណប៉ាម៉ាក់ទាំងសងខាងដែលបានបំពេញក្ដីស្រម៉ៃ អរគុណបងប្អូនមិត្តភក្តិដែលបានចូលរួម​ អ្នកដែលអត់បានហៅកុំខឹងចាំជួបគ្នាថ្ងៃការណា ជូនពរអ្នកមានសង្សាឆាប់មានថ្ងៃនេះដែរណា​ ហេីយអ្នកអត់ទាន់មានគូរឲឆាប់មាននឹងគេផង”៕


ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *