ទឺកភ្នែកស្រក់ហូរដោយមិនដឹងខ្លួន ក្មេងប្រុសម្នាក់ព្យាយាមហូបអាហារ ៥ ពេលក្នុងមួយថ្ងៃៗ ដើម្បីជួយសង្គ្រោះជីវិតឪពុក…

ប្រទេសចិន៖បើយោងតាម​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា លោក Lu Yanheng ដែលជា​ឪពុក​របស់ Lu Zikuan មាន​ជំងឺមហារីក​គ្រាប់​ឈាម​រយៈពេល ៧ ​ឆ្នាំ​មកហើយ ហើយ​ក្ដីសង្ឃឹម​តែមួយគត់ គឺ​ត្រូវ​ប្តូរ​ខួរឆ្អឹងខ្នងទើបអាចជួយសង្គ្រោះគាត់បាន ។ហើយសមាជិកគ្រួសារ​ទាំងអស់​គឺមាន​តែ Lu Zikuan ប៉ុណ្ណោះ គឺមាន​ខួរឆ្អឹង​ដូចនឹង​ឪពុក តែ​ខណៈ​នេះ Lu Zikuan អាយុ ១១​ ឆ្នាំទើប​តែមាន​ទម្ងន់ ៣០​ គីឡូក្រាម​ប៉ុណ្ណោះ ។

ហេតុដូច្នេះហើយមិនអាចជួយអ្វីលោកបានឡើយ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺក្មេងប្រុសម្នាក់នេះព្យាយាម​ហូប​អាហារ​យ៉ាង​ច្រើន រ​រហូតដល់ ៥​ ពេល​ក្នុង​មួយថ្ងៃ ហើយ​អាហារ​ទាំងនោះ​មាន​ទាំង​សាច់ ខ្លាញ់ និង ​បាយ ដែល​ធ្វើយ៉ាងណា​ទទួលបាន​ទម្ងន់ ៥០ ​គីឡូក្រាម ទើប​អាច​បរិច្ចាគ​ខួរឆ្អឹងខ្នង​បាន ។ ព្រោះតែចង់ឲ្យខ្លួនឆាប់ធំដើម្បីជួយឪពុកដែលកំពុងតែមានជំងឺ។គេមិនបានតូចចិត្តនឹងពាក្យមិត្តភក្តចំអកឡើយ គេ​មិន​គិត​អ្វី​ច្រើន​ឡើយ អ្វីដែល​សំ​ខាន់​គឺ​ជួយសង្គ្រោះ​ឪពុក ។​ហើយទង្វើរបស់ក្មេងប្រុសម្នាក់នេះ បានធ្វើឱ្យ​មនុស្ស​ជាច្រើន កោតសរសើរ​អំពី​ទឹកចិត្ត​របស់គេជាខ្លាំង ដែល​ហ៊ាន​លះបង់គ្រប់យ៉ាង​ដើម្បី​សង្គ្រោះ​ជីវិត​ឪពុក​បើទោះជាគេមានវ័យក្មេងក៏ដោយ ។

shares