មិនជឿកុំប្រមាថ!អាវុធទិព្វមួយ ដែលអ្នកកាន់សាសនាថាមានពិតប្រាកមែន…

អ្នកទាំងអស់គ្នាធ្លាប់បានលឺពាក្យថា «​អាវុធ​ទិព្វ​»ដែរទេ?ពិតណាស់អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់បានលឺនៅក្នុង​រឿងព្រេង​ប៉ុណ្ណោះ ដែល​ភាគច្រើន​អាវុធ​នេះ​ជា​របស់​អា​ទិ​ទេព និង ជា​របស់​អ្នកមាន​បារមី​ខ្លាំងក្លា​ជាដើម ។​ជាក់ស្តែងបើយោងតាមការបង្ហោះចែកចាយក្នុងបណ្តាញសង្គមទាក់ទងទៅនឹងអាវុធ​ទិព្វ​មួយ​ដែល​អ្នក​កាន់សាសនា​ហិណ្ឌូ​ទាំងអស់​មានជំនឿថាជា​វត្ថុ​ទិព្វ​មាន​ពិត​របស់​អា​ទិ​ទេព​នៃ​ពួកគេ ។អាវុធ​ទិព្វនោះ​មាន​ឈ្មោះថា Pashupatastra គឺជា​អាវុធ​ដ៏​មាន​ឥទ្ធិពល​បំផុត និង ​ជា​អាវុធ​ផ្ទាល់ខ្លួន​របស់​ព្រះ​សេវៈ ព្រះ​ម៉ែ​កាលី និង ព្រះ​ម៉ែ​អា​ឌី ប៉ា​រ៉ាសាក​ទី ។
Pashupatastra មាន​មហិទ្ធិឫទ្ធិ​ខ្លាំងណាស់ ដែល​វា​ជា​អាវុធ​សម្រាប់​បំផ្លាញ​ជីវិត​ទាំងអស់​នៅលើ​លោក ដូច្នេះហើយ​វា​មិនត្រូវ​បាន​យកមកប្រើ​ប្រាស់​សម្រាប់​ចម្បាំង ឬ​ទប់ស្កាត់​បញ្ហា​ណាមួយ​ដែល​មិន​ធ្ងន់ធ្ងរ​នោះទេ ។អ្នកដែលមានសិទ្ធ អាចកាន់​អាវុធ​នេះ ផ្ទាល់​ពី​អ​ទិ​ទេព​ដែល​ក្នុងនោះ​មាន អា​ជូ​ណា និង ព្រះរាម ប៉ុណ្ណោះសម្រាប់​ទប់ទល់​នឹង​សត្រូវ​ដ៏​មហិមា ។ អាវុធនេះអាច​សម្លាប់​ជីវិត​ទាំងអស់​នៅលើ​ផែនដី​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​អាច​បន្សាប​មិនឱ្យ​អាវុធ​ទាំងអស់​ផ្ទុះ​បានដែរ ។អាវុធនេះរបស់ទេវតាដូច្នេះវាមិនអាចសម្លាប់ទេវតាមបានទេ។

shares