អស់ទាស់!មិននឹកស្មានសោះថា យកដើមឫស្សីផលិតស្រា មានរស់ជាតិឆ្ងាញ់យ៉ាងនេះ…
ប្រទេសចិន៖បើយោងតាមបណ្តាញសង្គមទាក់ទងទៅនឹងក្រុមអ្នកភូមិ និង អ្នកផលិតស្រា នៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសចិនបានប្រើប្រាស់មធ្យោបាយថ្មីមួយ ដោយយកដើមឫស្សីរស់ដើម្បីផលិតស្រា។វិធីនេះដែរកំពុងតែពេញនិយមខ្លាំងសម្រាប់ភ្ញៀវទេសចរនៅក្នុងប្រទេស ។ចំណែកវិធីសាស្ត្រនៃការផលិតស្រានេះគឺគេចាក់ស្រាទៅក្នុងបំពង់ឫស្សី ដោយមិនកាប់ដើមនោះទេ គឺគេចាក់ស្រាអង្ករ ឬ ប្រភេទស្រា sorghum ឬស្រាផ្សេងៗរួចទុកចោលរយៈពេល ២ទៅ ៣ខែ ឬរហូតដល់មួយឆ្នាំកន្លះក៏មាន ដែលសារធាតុស្រានឹងលាយជាមួយសារធាតុធម្មជាតិពីក្នុងបំពង់ឬស្សី។
ធ្វើឲ្យសារធាតុស្រានឹងផ្តល់នូវក្លិនឈ្ងុយឆ្ងាញ់នៅពេលដែលអតិថិជនពិសាវា ដោយវាអាចជួយបន្សាបជាតិពុលមិនល្អ ពីក្នុងស្រាបានផងដែរ នៅពេលទុកក្នុងបំពង់ឫស្សីរយៈពេលយូរ ។មានន័យថាស្រានេះពេលដែលអតិថិជនជាវទៅពិសាមិនសូវជាប៉ះពាល់ដល់សុខភាពខ្លាំងដូចស្រាមិនបានឆ្លងកាត់បំពងឫស្សី ឬវិធីផលិតនេះ។
បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។