ព្រឺរោមខ្ញាក ស្លាប់រាប់ពាន់ឆ្នាំ តែសាកសពស្ដ្រីនេះនៅតែមិនរលួយ រាងកាយនៅទាំងអស់ មិនគួរឲ្យជឿសោះ សង្ស័យតែ…

ប្រទេស​ចិន៖មិនជឿកុំប្រមាតសាកសពរបស់នារីម្នាក់មានឈ្មោះថាXin Zhui ស្លាបអស់រយៈពេលរាប់ពាន់ឆ្នាំហើយមិនរលួយសោះ។សាកសពនាងមិនរលួយសោះសូម្បីតែ ស្បែក ​សក់ រោមភ្នែក នៅទាំងអស់​ចំណែករយៈពេលស្លាប់យូររហូតដល់ទៅ២០០០​ឆ្នាំ ។ផ្នូរ​របស់​នាង​ត្រូវបាន​គេ​រកឃើញ នៅលើ​ភ្នំ​មួយ​ឈ្មោះថា Mawangdui ក្នុង​ជាមួយ​វត្ថុ​បុរាណ និង​ឯកសារ​មានតម្លៃ​ជាច្រើន​នៅក្បែរ​សព​របស់​នាង ។ ហេតុដូច្នេះហើយបានជាគេដាក់ឈ្មោះ​សព​របស់នាងថា Lady Day ​ធ្វើឱ្យ​មនុស្ស​គ្រប់គ្នា​ភ្ញាក់ផ្អើល​មែនទែន គេ​ក៏បានអះអាងថា​ពុំបាន​ប្រើប្រាស់​សារធាតុ​គីមី​ជំនួយ​ក្នុងការ​ថែរក្សា​ឡើយ ។ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះនោះគឺគ្រប់​សរីរាង្គ និង​ស​សៃ​ឈាម​របស់​នាង​គឺ​នៅ​ដដែល ដោយ​ថែមទាំង​ឱ្យគេ​រកឃើញ​ទៀតថា នាង​មាន​ឈាម​ប្រភេទ A ។
ចំណែក​នៅក្នុង​ក្រពះ​របស់​នាង​គេ​ឃើញ​មាន​គ្រាប់​ផ្លែ​ឪ​ឡិ​ក​ថែម​ទៀតផង​ដែល​អាចឱ្យ​គេ​សន្និដ្ឋានបានថា នាង​ស្លាប់​ត្រឹមតែ​រយៈពេល ២​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​ហូប​ផ្លែ​ឪ​ឡឹក ។តាមរយៈ​ការស្រាវជ្រាវ​ពីរឿងរ៉ាវដ៏ចម្លែកមួយនេះបានឲ្យដឹងថានាងគឺជា​រាជវង្ស​ហាន ដែល​បានកើត​នៅ​ឆ្នាំ ២១៧ មុន​គ​.​ស និង​ស្លាប់​នៅ​ឆ្នាំ ១៦៨​មុន​គ​.​ស ពោលគឺ​នាង​ស្លាប់​នៅ​អាយុ ៤៩​ឆ្នាំ ។​គួរបញ្ជាក់ថា បច្ចុប្បន្ន​សាកសព​រប​ស់ នាងត្រូវបាន​តម្កល់​នៅ​សារៈមន្ទីរ Hunan ប្រទេស​ចិន ​រក្សា​សិរី​រា​ង្គ​បាន​យ៉ាង​ល្អ​ សូម្បីតែ​អ្នកវិទ្យាសាស្ត្រ​ក៏​គ្មានយោបល់​បកស្រាយ​មិន​ចេញ​ដែរពីរឿងរ៉ាវដ៏ចម្លែកមួយនេះ ។



shares