អ្នកស្រី ពុធ ធីតា បានប្រេីប្រាស់សម្លៀកបំពាក់និងកាបូបដៃដែលជារចនាបទខ្មែរយេីង ដេីម្បីជាការលេីកស្ទួយវប្បធម៌ជាតិខ្មែរលេីឆាកអន្តរជាតិ ក្នុងកម្មវិធី THE BEST FIFA FOOTBALL AWARDS 2019

ប្រិយមិត្ដមួយចំនួនប្រាកដជាទទួលជ្រាបខ្លះរួចមកហើយ ដែលកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានបង្កើតកម្មវិធី The Best FIFA Football Awards 2019 ដែលមានការអញ្ចើញចូលរួមយ៉ាងច្រើន ពីសំណាក់កំពូលកីឡាករបាល់ទាត់ និងគ្រូបង្វិត និងអ្នកមានមុខមាត់ជាច្រើន មកពីជុំវិញពិភពលោក។

ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក សហព័ន្ធបាល់ទាត់កម្ពុជា បានសរសេរប្រាប់ឱ្យដឹងថា៖”អ្នកស្រី ពុធ ធីតា ដែលជាសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជំនួសមុខអោយឯកឧត្តមប្រធានសហព័ន្ធ បានអញ្ជេីញចូលរួមកម្មវិធី The Best FIFA Football Awards 2019 ដែលរៀបចំដោយសហព័ន្ធបាល់ទាត់ពិភពលោក (FIFA ) នៅទីក្រុង មីឡាន ប្រទេសអុីតាលី នៅថ្ងៃចន្ទ ទី២៣ ខែកញ្ញា ២០១៩។ ក្នុងឱកាសនេះដែរ លោកស្រីបានប្រេីប្រាស់សម្លៀកបំពាក់និងកាបូបដៃដែលជារចនាបទខ្មែរយេីង ដេីម្បីជាការលេីកស្ទួយវប្បធម៌ជាតិខ្មែរលេីឆាកអន្តរជាតិ ក្នុងកម្មវិធីនេះផងដែរ”៕
ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *