ទីបំផុតបទចម្រៀង ORIGINAL SONG របស់ ចាន់ឡា ដែលលោក អុីណូ និពន្ធអោយពេលនេះបានចេញជាផ្លូវការហើយ ដែលមានអត្ថន័យរៀបរាប់ពីសម្រស់ ស្តាប់ហើយឡើងព្រឺសម្បុរ មានវីដេអូ

ប្អូន​ស្រី​​ លៀង​ ចាន់​ អតីត​បេក្ខនារី​ក្នុង​កម្មវិធី​ X Factor Cambodia ក្រោយ​ពី​បាន​ឆ្លងកាត់​វគ្គ​ជម្រុះជាច្រេីន​ រហូត​​ឈានចូលមកដល់​វគ្គ​ THE SIX CHAIR CHALLENGE គឺត្រូវ​បានបាត់បង់​ឱកាសក្នុងការ​ឈានទៅវគ្គបន្តទៀត​ ដោយប្អូនស្រីធ្វេីមិនបានល្អ​ និងមិនត្រូវបាន​គណកម្មការ​ ណុប​ បាយ៉ារិទ្ធ​ ជ្រើសរើស​អោយ​អង្គុយ​កៅអី​ទាំង​៦​ផងនោះ។

យ៉ាង​ណា​មិញ​ ពេលនេះ​ប្អូនស្រី​ ចាន់​ឡា​ បាន​ចេញ​ចម្រៀង​បទ​ថ្មី​ដំបូង​របស់​ខ្លួន​ ដោយជាការ​និពន្ធ​ដោយ​ផ្ទាល់​ពីលោក​ អុី​ ណូ​ បន្ទាប់​ពី​បាន​សន្យា​កាលពី​កន្លង​ទៅ​ថ្មីៗនេះ​​។ ក្នុង​នោះដែរ​ តារា​ចម្រៀង​ដ៏ល្បីក្នុង​ផលិតកម្ម​សាន់​ដេ​ ​រូប​នេះ​ ក៏បាន​មានការ​លេីកឡេីង​ថា៖​ «ថ្ងៃនេះជាថ្ងៃដែលប៉ាម៉ាក់ខ្ញុំផ្តល់កំណើតអោយខ្ញុំ សូមគោរពអរគុណលោកប៉ាអ្នកម៉ាក់​ ដែលបីបាច់ថែរក្សារកូនបានយ៉ាងល្អ ហើយអោយកូនមានថ្ងៃនេះ ចំណងដៃថ្ងៃនេះ ខ្ញុំសូមផុសបទភ្លេងថ្មីមួយបទ ដែលជាការនិពន្ធទំនុកច្រៀង និង Melody​ ថ្មី ដោយខ្ញុំបាទផ្ទាល់​ រួមជាមួយក្រុមការងារ Original របស់ខ្ញុំបាទផងដែរ។ បទ​ចម្រៀង​“ស្រ្តី” ជាការ​និពន្ធទំនុកច្រៀង និង Melody ដោយ Mao Klee,​ និពន្ធបទភ្លេងថ្មីដោយ​ Deeo / Mao Klee,​ សម្រួលតន្រ្តីដោយ ប៉ាវប៉ាវ​ និង​ជាការ​បកស្រាយ​ដោយ ចាន់ឡា»។

ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *