មិន​ជឿក៏​ត្រូវ​តែ​ជឿ!បុរស​ម្នាក់​រើស​បាន​ចិញ្ចៀន​បុរាណ​មួយវង់ ពេល​​ដឹង​រឿងពិត​​ជីវិត​គេ​ផ្លាស់​ប្តូរ

បុរស​ម្នាក់​ពិត​ជា​សំណាង​ខ្លាំងណាស់ ដោយ​គាត់​បាន​ទៅ​តំបន់​ព្រៃ​ប្រវត្តិ​សា​ស្រ Sherwood Forest ស្ថិត​ក្នុង​ប្រទេស​អង់គ្លេស ដើម្បី​រើស​វត្ថុ​មានតម្លៃ​តិច​តួច ដែល​អ្នកទេសចរ​ជ្រុះ ប៉ុន្តែ​បែ​ជា​ជួប​រឿង​​នឹកស្មាន​មិន​ដល់ គឺ​គាត់​រើស​បាន​ចិញ្ចៀន​មាស​មួយ​វង់ ដែល​អាច​មាន​តម្លៃ​រហូត​ដល់ ៧០.០០០​ផោន (៩២៧.០០០​ដុល្លា​អា​មេ​រិច​)​។​​បុរស​មាន​សំណាង​រូបនោះ​មានឈ្មោះ​ថា Mark Thompson អាយុ ៣៤​ឆ្នាំ​។ គាត់​ធ្វើ​ជា​ជាង​បាញ់​​ថ្នាំ​ឡាន មុន​ពេល​គាត់​រើស​បាន​ចិញ្ចៀន​នោះ​។​

​ចិញ្ចៀន​សម័យ​បជ្ឈិម ត្រូវបាន​លោក Mark Thompson រកឃើញ​កប់​នៅក្នុង​ដី ហើយ​គេ​ជឿជាក់​​ថា​ចិញ្ចៀន​នោះ ត្រូវបាន​ផលិតឡើង​ក្នុង​សតវត្ស​រ៍ទី ១៤​។ ចិញ្ចៀន​នោះ​មាន​ឆ្លាក់​រូប​ព្រះ​យេស៊ូ កាល​ពី​នៅ​ជា​ទារក និង​នៅ​ផ្នែក​ម្ខាង​ទៀត​មាន​រូប​ព្រះ​។​

​រឿង​សំណាង​នេះ​កើតឡើង​ក្នុង​ឆ្នាំ ២០១៦​។ ដំបូង​ឡើយ គាត់​រំពឹងថា នឹង​រក​បាន​លុយ​តិចតួច ឬ​​របស់របរ​ដែល​បោះចោល​ដោយ​អ្នកទេសចរ​ប៉ុណ្ណោះ ប៉ុន្តែ​បែរជា​រក​បាន​មាស​ដ៏​មានតម្លៃ​ទៅវិញ ហើយ​នេះ​ជា​ភ័ព្វសំណាង​របស់គាត់​មែន​។​ពេល​កំពុង​រក ឧបករណ៍​ស្រូប​ដែក​បញ្ចេញ​សម្លេង ហើយ​គាត់​ក៏​ព្យាយាម​កាយ​ដី​ដែល​នៅ​ជុំវិញ​ចេញ​​យ៉ាង​ប្រ​ញ៉ាប់ រួច​បាន​ឃើញ​ថា​វា​គឺជា​គ្រឿងអលង្ការ​។​

​ជញ្ជៀន​នោះ​អាច​ធ្វើឲ្យ​គាត់​ផ្លាស់ប្តូរ​ជីវិត​បានទាំ​ង​ស្រុង​។ គាត់​និយាយ​ថា គាត់​រស់​នៅ​សព្វថ្ងៃ​ជួល​ផ្ទះ​គេ​នៅ ហើយ​គាត់​នឹង​ទិញ​ផ្ទះមួយ ឬ​ក៏​រើ​ទៅ​នៅ​កន្លែង​​ណា​ផ្សេង​ដែល​ស្រួល​ជាង​នេះ​៕

shares