បុរសម្នាក់ទិញឡានអេតចាយតម្លៃ 1 ពាន់បាត មិត្តភក្ដិនិងអ្នកភូមិនាំគ្នាសើចចំអកគាត់គ្រប់គ្នា តែ៣សប្ដាហ៍ក្រោយមកស្រាប់តែ……

វាគឺជារឿងពិតរបស់បុរសម្នាក់ដែលគាត់ធ្វើជាជាងឡានដែលបានធ្វើអោយមនុស្សគ្រប់គ្នាភ្ញាក់ផ្អើល។អ្វីគ្រប់យ៉ាងដែលយើងគិតថាវាគ្មានតម្លៃ ប៉ុន្តែបើយើងចេះច្នៃប្រឌិតវា របស់ដែលគ្មានតម្លៃក៏អាច ក្លាយជារបស់មានតម្លៃបានដែរ។ ដំបូងឡើយ បុរសរូបនេះ បានទិញឡានប្រណាំងមួយតម្លៃត្រឹមតែ ១0000 បាតប៉ុន្នោះ ។

មិត្តភក្ដិនងអ្នកជិតខាងរបស់គាត់ នាំគ្នាសើចចំអកថា គាត់ឆ្កួត ភ្លឺ ទិញឡានអេតចាយនេះយកមកធ្វើអីកើត វាដូចជាសំណល់អេតចាយដែក! មើលទៅគ្មានអ្វីពិសេសទេ។ពិតជាល្ងីល្ងើដែលបានយកលុយទៅទិញរបស់ដែលគ្មានតម្លៃនេះ។បុរសនេះតបវិញថា យើងមិនអាចវាយតម្លៃរបស់តែសំបកក្រៅបានទេ មនុស្សក៏ដូុចគ្នាដែរ។របស់មានតម្លៃរឺគ្មានតម្លៃអាស្រ័យលើមនុុស្សទេដែលជាអ្នកកំណត់។គាត់នឹងបង្ហាញថាអ្វីដែលពួកគេគិតថាខុស។ អ្នកទាំងអស់គ្នាឃើញច្បាស់ថា នៅ ២រឺ ៣ សប្ដាហ៍ទៀត។

៣ សប្ដាហ៍កន្លងផុត ក្មេងប្រុសនេះបានធ្វើអោយអ្នកភូមិនិងមិត្តភក្ដិដែលធ្លាប់តែសើចចំអកនិិងមើលងាយគាត់ មានការភ្ញាក់ផ្អើល ដោយបុរសនេះបានបើកឡានដ៏ទំនើបថ្មីស្រឡាងមួយគ្រឿង ដែលសូម្បីតែពួកគេមិនធ្លាប់បានជិះ ។

មើលតាមរូបរាងឡាន តម្លៃវាមិនក្រោមពី ១លានដុល្លាឡើយ។ អ្នកដែលធ្លាប់តែមើលងាយសើចចំអកគាត់ពីមុន ឥឡូវមិនហ៊ាននិយាយទៀតទេ លើសពីនេះទៀតនៅក្នុងភូមិគ្រួសារណាដែលមានកូនក្រមុំ គេគ្រប់គ្នាតែងតែណែនាំគាត់អោយស្គាល់កូនស្រីហើយនិយាយថាចង់លើកកូនស្រីអោយបុរសនេះទៀត អោយតែគាត់ថាចង់បាន។មិនដឹងមនុស្សស្រីបែបណា ទេដែលគាត់ស្រលាញ់ ហើយកូនក្រមុំគ្រួសារណាដែលមានសំណាងបានធ្វើជាភរិយារបស់គាត់។

 

 

shares