ប្តីប្រពន្ធមហាសំហាង រកឃើញ «​ឃ្លាំង​ទ្រព្យ​» ផ្ទុក​ក្នុង​កំប៉ុង​អាលុយមីញ៉ូមនៅក្រោម​គល់ឈើកាលពី​១៥០​ឆ្នាំមុន ក្លាយជាអ្នកមានទំាងមិនដឹងខ្លួន…

ប្តី​ប្រពន្ធ​២​រូប​នៅ​អាមេរិក តែង​បណ្តើរគ្នា​ត្រសង កាត់​ដើមឈើ​១​នៅ​ជិត​ផ្ទះ​ស្ទើរ​រៀងរាល់ថ្ងៃ ។ ពួកគេ​រស់នៅ​ភាគ​ខាងជើង​កាលីហ្វ័រ​ញ៉ា ហើយ​បាន​រកឃើញ «​ឃ្លាំង​ទ្រព្យ​» ផ្ទុក​ក្នុង​កំប៉ុង​អាលុយមីញ៉ូម ។​​កំប៉ុង​ទាំងនេះ​ស្ថិតក្រោម​គល់ឈើ​មើលទៅ​ហាក់​គ្មានអ្វី​ពិសេស ហើយ​ពួកគេ​ដើរកាត់​ដើមឈើ​នេះ​ជារឿយៗ ។ រហូតដល់​ថ្ងៃមួយ ក្នុង​អារម្មណ៍​ពួកគេ​ទាំង​២​ហា​ក់មានអ្វី​ជំរុញ​ឆ្ពោះទៅរក​គល់ឈើ​នោះ ។​​បន្ទាប់ពី​គាស់​យក​កំប៉ុង​ដែល​លៀន​ចេញមក​បើក​មើល ធ្វើ​ឲ្យ​គេ​ទាំង​២​នាក់​ភ្ញាក់ផ្អើល​ស្ទើរ​សន្លប់ ព្រោះ​ក្នុងនោះ​សុទ្ធសឹង​ជាកា​ក់មាស ដែល​លាយឡំ​នឹង​ដី​ភក់ ។​

​ពួកគេ​ក៏​កកាយ​យកបាន​កំប៉ុង ៨ មក​ផ្ទះ រួច​ពឹង​អ្នកឯកទេស​ពិនិត្យមើល ។ គេ​ប្រាប់ថា នេះ​ជា​កំណប់​មហាសាល ។ ព្រោះថា កាក់​មាស​ទាំងនេះ ត្រូវបាន​កប់​តាំងពី ១៥០ ឆ្នាំ មុន​ម្លេះ ហើយ​ម្ចាស់​វា​ពិតជា​អ្នកមាន​កំពូល​ម្នាក់ ។ ក្រោយពេល​កប់​វា​បាន​ត្រូវ «​បំភ្លេចចោល​» ជាង​១​សតវត្ស ។ សរុប​មានកា​ក់មាស ១៤២៧ ហើយ​វា​ត្រូវបាន​ផលិត​ចន្លោះ​ឆ្នាំ ១៨៤៧ – ១៨៩៤ ។​

​ប្រសិនបើ​គិតពី​ទម្ងន់​មាស នោះ​វា​មានតម្លៃ​ត្រឹម ២៧.០០០ ដុល្លារ ទេ ។ ប៉ុន្តែ ព្រោះ​វា​ជា​ប្រភេទ «​រូបី​យ​ប័ណ្ណ​» កម្រ និង​បូរាណ ជាហេតុ​នាំ​ឲ្យ​តម្លៃពិត​ដ៏ «​សាមញ្ញ​» មួយ​នេះ មានតម្លៃ​ដល់​ទៅ​ជាង ១ ពាន់​លាន​ដុល្លារ ឯណោះ ។​

​ប៉ុន្តែ ប្តី​ប្រពន្ធ​២​រូបនេះ ពុំ​ចង់​ឲ្យ​ល្បី​រន្ទឺ​តាមរយៈ «​របត់​ជីវិត​» ថ្មី ដែល​ពួកគេ «​ចង់​អ្វី​ក៏បាន​» ឡើយ ។ គេ​សំណូមពរ​រក្សា​ការសម្ងាត់​ពី​អត្តសញ្ញាណ ។

គ្រាន់តែ​ដឹងថា នឹង​រក្សាទុក​ខ្លួន​ជា​អនុស្សាវរីយ៍ លក់​ខ្លះ​ជា​របក​លុយ​ទុក​បង្ការ​ក្រែង​មាន​តម្រូវការ​ប្រថុចញ៉ុច​អ្វី ។​​អ្នក​ទាំងពីរ​ក៏បាន​ឲ្យ​សារមន្ទីរ​ពិព័រណ៍​ខ្ចី ដើម្បី​ដាក់​តាំងនៅ Atlanta ។​​តើ​ប្តី​ប្រពន្ធ​២​នាក់​នេះ​បាន​សាង​បុណ្យ​អ្វី​ទៅ​ហ្ន៎​! អស្ចារ្យ​មែន​!!​

 

 

 

shares