អាយដល បណ្តោយខ្លួនយ៉ាងនេះ? យ៉ាទី ពេលនេះ ឡើងទម្ងន់ សឹងមើលមិនស្គាល់ តែក៏ស្អាតម្យ៉ាង!
ភ្នំពេញ៖អ្នកទាំងអស់គ្នាប្រាកដជាបានស្គាល់ជាក់ជាមិនខានពីពិធីកានីម្នាក់នេះហើយ បើទោះបីជា រូបនាងចូលប្រឡូកក្នុងវិស័យសិល្បៈទាំងវ័យក្មេង តែភាពល្បីល្បាញ របស់ គង់ វង្សយ៉ាទី នៅតែខ្លាំងដដែល ដោយសាតែនាង បានធ្វើជាពិធីការិនី ជាយូរឆ្នាំមកហើយ។
ប៉ុន្តែស្រាប់តែមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាស្រីរូបនេះ ហាក់ដូចជា ឡើងទម្ងន់ខ្លាំង សឹងមិនចង់ជឿទាល់តែសោះ ទាំងដែលកាលពីមុននាងមានមាឌតូចសោះ។តែពេលនេះវិញ រូបរាងរបស់យ៉ាទីមានសាច់ ឡើងទ្រលុកទ្រលុន មិនគួរឲ្យជឿ ដោយនាង តែងតែស្លៀកឈុតរលុងៗ ដើម្បីងាយស្រួល ធ្វើការ ព្រោះឈុតរឹបរាង កញ្ញា ប្រហែលសុំបាយៗ មួយរយៈពេលហើយព្រោះតែស្លៀកមិនកើត។
តែទោះបីជានាងមានសាច់ក៏ពិតមែនតែក៏មិនធ្វើឲ្យសម្រស់របស់ យ៉ាទី ធ្លាក់អន់ចុះនោះដែរ គឺនៅតែស្រស់ស្អាត តាមក្បួនខ្នាត បែបមនុស្សឡើងទម្ងន់ ព្រោះថា រឿងមួយនេះ យើងមិនអាចមើលដឹងនោះទេ។ បើបណ្តោយខ្លួនតែបន្តិចគឺថាឡើងគីឡូ ស្រើតៗតែម្តង ដូច្នេះវាមិនមានរឿងចម្លែកនោះទេ សំខាន់នាងនៅតែមានអ្នកគាំទ្រស្រលាញ់ចូលចិត្តកញ្ញាច្រើនដែល។អ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូទស្សនារូបភាពខាងក្រោមទាំងអស់គ្នា។