បុណ្យ​សពបុរស​ផ្ទុះហ្គាស​នៅ​សៀមរាបរកគេឯង​ជួយគ្មាន ចៅហ្វាយ​ខេត្ត​​ចូលរួមរំលែកទុក្ខ​​ដោយផ្ទាល់…

សៀមរាប ៖ ក្រោយទទួលដំណឹងមរណភាពរបស់ឈ្មោះ មឿន វិចិត្រដែលរស់នៅឃុំពួក ស្រុកពួក ខេត្តសៀមរាប ជាជនរងគ្រោះដោយផ្ទុះធុងហ្គាស កាលពីថ្ងៃទី១៤ សីហា ឆ្នាំ២០១៩ កន្លងទៅ កាលពី​ព្រឹកថ្ងៃទី ២៦ ខែ កញ្ញា ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំប្រតិភូខេត្តមានថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុង និង អាជ្ញាធរស្រុកពួក អញ្ជើញ​ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព នៅគេហដ្ឋាននៃសពផ្ទាល់តែម្ដង ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះឯកឧត្តមអភិបាលខេត្តក៏បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង នៃការបាត់បង់របស់ប្រជាពលរដ្ឋដ៏ស្លូតត្រង់មួយរូប ត្រូវជាស្វាមី ជាឪពុក​ជាទីស្រឡាញ់របស់ប្រពន្ធ និង កូនដែលជាទីពឹងដ៏រឹងមាំនៃក្រុមគ្រួសារ ក៏ដូចការបាត់បង់នូវវត្ថុអ្វីមួយ ដែលរក​តម្លៃអ្វី​មកប្រៀបធៀបផ្ទឹមពុំបាននៅក្នុងក្រុមគ្រួសាររបស់ខ្លួន ព្រោះដោយសារ​ស្ថានភាពរបួស មានសភាពធ្ងន់ធ្ងរពេក ដែលមិនអា​ចឲ្យក្រុមគ្រូពេទ្យជំនាញជួយសង្រ្គោះបាន។
ប្រភព៖ dara-news

Leave a Reply

Your email address will not be published. Required fields are marked *