លោក ព្រាប សុវត្ថិ បណ្ដើរប្រពន្ធកូនធ្វើបុណ្យ ផ្ទុះសរសើរសម្រស់
ភ្នំពេញ ៖ គិតត្រឹមថ្ងៃនេះពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរបានឈានមកដល់បិណ្ឌ ១៤ ហើយដែលពុទ្ធសាសនិកជនខ្មែរ បានជួបជុំបងប្អូន ឪពុកម្ដាយ រួចហើយធ្វើចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃដើម្បីឧទ្ទិសកុសលដល់បុព្វការីជនដែលបានចែកឋានទៅក្នុងនោះមហាជនបានបង្ហាញការចាប់អារម្មណ៍ខ្លាំងខណៈគ្រួសារកំពូលតារាចម្រៀង ព្រាប សុវត្ថិ ក៏បណ្ដើរគ្នាទៅវត្តយ៉ាងត្រសងផងដែរ។
លើទំព័រហ្វេសប៊ុករបស់កូនប្រុសច្បង សុវត្ថិ មុន្នីវណ្ណ បានបង្ហោះរូបជុំគ្នាគ្រាទៅធ្វើបុណ្យសាងកុសលផ្ដល់ជាស្ពានឈានទៅជាតិមុខធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង ពោលគឺមើលទៅប្រៀបបានមិត្តភក្ដិទៅហើយ ដ្បិតមើលទៅមិនឃើញអ្នកណាមួយចាស់សោះឡើយ។
ប្រភព៖ dara-news