សុខ ស្រីនាង ក្ដោបដំណែងធំ ក្រោយ​ចូលទ្រនំហង្សមាស

ភ្នំពេញ៖ តារាស្រីសម្ដីផ្អែមជាប់ឈ្មោះមេម៉ាយក្លិនឈ្ងុយឈ្ងប់ សុខ ស្រីនាង កំពុងកើនយីអ៊ុន​យ៉ាង​ខ្លាំ​ង​​​ប្រៀបដូចទឹកបាក់ទំនប់​ខែវស្សា គ្រាដែលប្ដូរចូលទ្រនំប៉ុន្មានឆ្នាំ ពេលនេះ​នាងក៏ទទួល​ឱកាស​មាសពេជ្រ ក្តោបតំណែងធំជាគណៈកម្មការក្នុង កម្មវិធីប្រលង​ចម្រៀងលំ​ដាប់​ពិភព​លោក​ថ្មី​មួយ​របស់ស្ថានីយ​ទូរទស្សន៍ហង្សមាស គឺកម្មវិធី Cambodian Idol Junior តារាចម្រៀងលំដាប់ប្រទេស​២​​រូប​ទៀត​គឺលោក ព្រាប សុវត្ថិ និងលោក ឆន សុវណ្ណរាជ។

ជាមួយគ្នានឹងឱកាស​ដែលទទួលនាពេលនេះ​ត្រូវ​គេបង្ហើបថាមកពីការព្យាយាម និងគោរព​ពេលវេលា​របស់​ម្ចាស់បទ «ហត់ទេស្រលាញ់គេម្នាក់ឯង» រូបនេះ ពិសេសនាងក៏ធ្លាប់​សម្ដែង​ក្នុងរឿង «រាជនីភូមិគ្រឹះ» ដែល​ថតដោយ​ទូរទស្សន៍ហង្សមាសផងដែរ។


ប្រភព៖ dara-news

Leave a Reply

Your email address will not be published. Required fields are marked *