ហួសចិត្តភ្ញៀវមកពេញរោងកូនក្រមុំបែរជាវក់លេងហ្គេមតាមហ្វេសប៊ុក ចុងក្រោយបីកំផ្លៀងរាប់មួយ…

ពិតជារឿងដែលមិននឹកស្មានដល់ទាល់តែសោះថាមានកូនក្រមុំបែបនេះដែរញៀននឹងហ្គេមមិនព្រមចេញមកទទួលភ្ញៀវនឹងប្រារព្ធពិធីសោះ។
ហេតុការណ៍​មួយ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​គួរ​ឲ្យ​ហួសចិត្ត​ជាខ្លាំង ហើយពេលដែលគេហៅកូនក្រមុំឲ្យចេញក្រៅនាងបែរជាអង្គុយលេង​កុំព្យូទ័រ​យ៉ាង​ព្រងើយ ហាក់ដូចជា​គ្មាន​រឿង​អ្វី​កើតឡើង ទាំងដែលជាថ្ងៃមង្គលរបស់ខ្លួន ។​
ធ្វើឲ្យគ្រួសារខាងកូនកំលោះនឹងកូនកំលោះទៅសុំ​អង្វរក​កូនក្រមុំ​របស់​ពួកគេ ឲ្យ​ចាក​ចេញពី​កន្លែង​លេង​ហ្គេម ប៉ុន្តែ នាង​បាន​បដិសេធ និង​ប្រាប់​ទៅ​ពួកគេ​ថា «​ចាំ​បន្តិច​សិន​ទៅ បានទេ​!» ។​


ទាំងម្តាយក្មេកទាំងកូនកំលោះបានហៅនាងទៅតែនាងបានប្រកែក ស្រាប់តែពេលនោះ
​ម្តាយកូនកំលោះបាន​ទះ​កូនកំលោះ១​កំភ្លៀង និង​និយាយថា​៖ «​តើ​មាន​បញ្ហា​អ្វី​ចំពោះ​កូន​? កូន​សូម្បី​ពុំ​អាច​គ្រប់គ្រង​ប្រពន្ធ​របស់​កូន​ផ្ទាល់ ។ ឥឡូវនេះ ចូរ​អូស​នាង​ចេញពី​ទីនេះ​ភ្លាម​!» ។​
ហេតុតែស្រលាញ់ខ្លាំងកូនកំលោះបានលួងលោមកូនក្រមុំ​ថា​៖ «​តោះ ប្រពន្ធ​សំលាញ់​! បង​សូម​អង្វរ​អូន ម៉ោះ មកជា​មួយ​បង​ណា៎​!» ។​

ស្រាប់តែពេលនោះពិធីជិតចូលមកដល់កូនកំលោះនឹងមិត្តភក្តបានអូសកូនក្រមុំចេញមកក្រៅដើម្បីប្រារព្ធពិធី។

shares