អាណិតណាស់…! ក្មេងស្រី​ម្នាក់​ឈឺក្បាល​អស់​កន្លះ​ឆ្នាំ​មិនដឹង​មូលហេតុ ពេល​ទៅ​ជួប​ពេទ្យ​ទើប​ដឹងថា​… (មានរូប) ជួយស៊ែ ឪពុកម្តាយត្រូវប្រយត័្នករណីនេះ

ប្រទេស​ថៃ​៖ តាម​គេហៈទំព័រ​របស់​ថៃ​បានអោយដឹងថា មាន​ក្មេងស្រី​ម្នាក់​បាន​មាន​អាកា​រៈ ឈឺក្បាល ហើយ​និង​ឈឺចាប់​តាម​សាច់ដុំ​អស់​រយៈពេល​អស់​កន្លះ​ឆ្នាំ​មកហើយ ដោយ​នាង​មិនអាច​ក្រោកឈរ​បាន​នោះទេ​។​​អ្វីដែល​នឹកស្មាន​មិន​ដល់​នោះ​នៅពេលដែល​រូបនាង​បាន​ទៅ​ជួប​គ្រូពេទ្យ ពេល​នោះបាន​រកឃើញថា នាង​មាន​ប៉ា​រ៉ា​សិត​នៅក្នុង​ខួរក្បាល​មាន​ប្រវែង​រហូតដល់​ទៅ 30 សង់ទីម៉ែត្រ​ឯណោះ​។​

​លោកគ្រូ​ពេទ្យ​បាន​មាន​ប្រសា​ស​ន៏​ថា មូលហេតុ​ដែល​បានធ្វើអោយ​ក្មេងស្រី​រងគ្រោះ​មាន​ប៉ា​រ៉ា​សិត​បែបនេះ ដោយសារ​នាង​ញ៉ាំ​សាច់​ដែល​មិនបាន​ឆ្អិន​ល្អ ហើយ​និង​ញ៉ាំ​បន្លែ​ឆៅ​។ នៅពេលដែល​នាង​បាន​ញ៉ាំ​បន្លែ​ឬ​សាច់​ឆៅ​ដែលមាន​មេរោគ វា​បានធ្វើ​ដំណើរ ចូលទៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារ ហើយ​បន្ទាប់​មកវា​បាន​ចូលទៅក្នុង​សរសៃរ​ឈាម ហើយ​ឈាម​ដល់​ចូល​ខួរក្បាល​តែម្តង​។ លោក​វេជ្ជៈបណ្ឌិត​ក៏បាន ព្រមាន​ដល់​មនុស្ស​គ្រប់គ្នា​ផងដែរ​កុំអោយ​ទទួលទាន​អាហារ​មួយចំនួន​ដូចខាងក្រោម​៖

•​លៀស​
•​​បង្គារ​
•​ត្រី​ដែល​ទើបតែ​នេសាទ​បាន​ពី​បឹង​
•​សាច់គោរ ឬ​សាច់​ចៀម​ដែល​ចម្អិន​មិនបាន​ល្អ​
•​ខ្យង ឬ ខ្ចៅ​

​ចំពោះ​បងប្អូន​ដែល​ចូលចិត្ត​ញ៉ាំ​អាហារ​មួយចំនួន​ដែល​បាន​រៀបរាប់​អោយមាន​ការគិតគូរ​និង​យកចិត្តទុកដាក់​ឡើងវិញ​ចំពោះ​សុខភាព​ផ្ទាល់ខ្លួន​ដើម្បី​កុំអោយ​មាន​បញ្ហា​ដូច​ក្មេងស្រី​ខាងលើ​។​

shares