ភ្ញាក់ព្រឺត! បុរសម្នាក់ប្រទះឃើញខ្ទះចម្លែកនៅកណ្ដាលព្រៃជ្រៅ លុះចូលទៅមើលខាងក្នុងឃើញសុទ្ធតែ…

បរទេស៖ នេះបើយោងតាមប្រភពវេបសសាយបរទេសបានបង្ហោះរឿងរ៉ាវទាកក់ទងនឹងខ្ទមចាស់មួយស្ថិតនៅក្នុងព្រៃជ្រៅដែលគេសាងសង់ទុកចោលខណៈដែលបុរសម្នាក់កំពុងដើរក្នុងព្រៃនៅកាលីហ្វរញ៉ាសហរដ្ឋអាមេរិកគាត់បានប្រទះឃើញខ្ទមតូចមួយយ៉ាងអាថ៍កំបាំងពាសពេញទៅដោយរបស់របរដ៏ចម្លែក។លោកMarkAndreគឺជាអ្នកដែលបានប្រទះឃើញខ្ទមតូចមួយនេះនៅក្នុងព្រៃArcataCommunityForestរដ្ឋកាលីហ្វញ៉ានៅខាងក្នុងខ្ទមពាសពេញទៅដោយរបស់របរគួរឲ្យចាប់អារម្មណ៍ជាច្រើនមានដូចជាសៀវភៅសិក្សាសៀវភៅនិទានម៉ាស៊ីនអង្គុលីលេខនិងរូបភាពស្រីស្អាតដ៏សិចស៊ី។

 

 

នេះគឺជាខ្ទមដែលលោកMarkAndreបានជួបប្រទះខណៈដែលខ្លួនបានដើរព្រៃវាបានលាក់ខ្លួនយ៉ាងសម្ងាត់មើលមិនឃើញឡើយក្នុងចម្ងាយ១០០ម៉ែត្រ។ ខ្ទមនោះធ្វើអំពីឈើនិងប្លាស្ទិចលោកMarkពេលដែលគាត់ចូលមកព្រៃនៅបរិវេណនេះកាលពីឆ្នាំ១៩៨៥គាត់មិនបានឃើញស្នាមអ្វីនោះទេ។

នៅពេលដែលមន្រ្តីព្រៃឈើJavierNogueira,NickManfredoniaនិងHeidiGroszmannគាត់មកពិនិត្យខ្ទមនៅកន្លែងនេះពួកគាត់មិនបានឃើញមានមនុស្សមកស្នាក់នៅឡើយមានតែរបស់ប្រើប្រាស់ទុកចោលយ៉ាងច្រើន។ សម្លឹងមើលទៅក្រៅតាមចន្លោះបង្អួចឃើញមានតែព្រៃឈើដ៏ស្ងប់ស្ងាត់ដាច់ឆ្ងាយពីតំបន់មនុស្សរស់នៅ។

នៅលើធ្នើមានដាក់គ្រឿងទេសឹងគ្រប់ប្រភេទ។អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺម៉ាស៊ីនអង្គុលីលេខចាស់មួយម៉ាកRoyalដែលគេសន្និដ្ឋានថាទីកន្លែងនេះគឺជាកន្លែងអ្នកនិពន្ធឬសិល្បករព្រោះក្រៅពីម៉ាស៊ីនអង្គុលីលេខនៅមានសៀវភៅ

រឿងនិទានអក្សរសាស្រ្តនិងសៀវភៅសិក្សាជាច្រើនក្បាលដូចជាCatchMeIfYouCanរបស់FrankAbagnaleមានកាសែតតន្ត្រីទៀតផង។ក្រៅពីនោះគេបានប្រទះឃើញថ្វីដៃអ្នកនិពន្ធឈ្មោះ”DifferentEverywhere”រៀបរាប់ទាក់ទងអំណាចនិងសង្គមក្រៅពីនោះអាជ្ញាធរបានបិទប្រកាសជូនដំណឹងឲ្យរុះរើចេញពីព្រៃ។

 

ក្រោយមកមិនបានប៉ុន្មានថ្ងៃផងអាជ្ញាធរបានឃើញថា”ខ្ទមបានបាត់ទៅហើយ!”ដោយងឿងឆ្ងល់ថាហេតុអ្វីបានជាការដឹកជញ្ជូនរបស់របរចេញចូលដោយគ្មានអាជ្ញាធរណាម្នាក់បានដឹងសោះឡើយ៕

shares