របៀបធ្វើពងទាប្រៃរសជាតិពិសេស! ធានាថាឆ្ងាញ់រហូតដល់លឹតដៃលឹងជើង…

+គ្រឿងផ្សំ៖ ពងទា ជា មើមខ្ទឹមស ស្លឹកក្រូចសើច រំដេង គល់ស្លឹកគ្រៃ ផ្លែក្រូចឆ្មារ និងម្ទេសទុំ-ជាដំបូងយើងត្រូវលាងសម្អាតស៊ុតទាថ្នមៗប្រយ័ត្នបែកដោយប្រើដែកដុសឆ្នាំងដើម្បីអោយវាសឹកសម្បកពងទាខ្លះៗងាយស្រួលក្នុងការជ្រាបចូលនៃរសជាតិពេលដែលយើងដាក់ត្រាំក្នុងក្រឡ ។– បន្ទាប់មកយើងត្រូវលាងសម្អាតដោយទឹកស្អាតចំនួនពីរដងទៀត រួចស្រង់ដាក់ក្នុងកញ្រ្ចែងអោយស្រស់ទឹក ។

-រួចហើយយើងត្រូវត្រៀមគ្រឿងផ្សំជាឱសថបុរាណទាំងនេះ មានដូចជា មើមខ្ទឹមសដំបំបែកតិចៗ ស្លឹកក្រូចសើច រំដេង គល់ស្លឹកគ្រៃ ផ្លែក្រូចឆ្មារ និងម្ទេសទុំ លាងសម្អាតអោយស្អាតនិងហាន់ដូចក្នុងរូបភាពនេះ ទុកប្រើការ ។+រូមបន្តទឹកអំបិល គឺទឹកបួន អំបឹលមួយ ( អំបិលយើងត្រូវប្រើអំបិលគ្រួសធម្មជាតិរបស់យើង កុំប្រើអំបិលអ៊ីយ៉ូតកញ្ចប់ព្រោះវាប្រៃខ្លាំងពេក )លាយបញ្ចូលគ្នាកូរសព្វ អោយរលាយអំបិល រួចត្រងចម្រោះដោយស្បៃឬកន្រ្តង់យកតែទឹកថ្លាៗ កុំអោយដោយកំទេចកំទីកខ្វក់ក្នុងអំបិលនោះ ។ ប៉ុន្តែបើយើងចង់ត្រាំស៊ុតច្រើន យើងគួរដាក់់បន្ថែមរូបមន្តតាមហ្នឹងអោយសមល្មមនៅពេលដែលយើងត្រាំអាចលិចស៊ុតទៅក្រោមអស់ ។

– យកល្បាយរូបមន្តទឹកអំបិលខាងលើដែលយើងលាយរួចត្រង់ចំរោះអោយស្អាតដោយប្រើស្បៃ ( សម្អាតដីក្នុងអំបឹល ) រួចចាក់ដាក់ចូលទៅក្នុងឆ្នាំង ដាក់ភ្លើងដាំរង់ចាំអោយពុះ ទើបយើងដាក់គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច និងរំដេង ខ្ទឹមស ចូលមុន បន្ទាប់មកយើងបិទគំរបរំងាស់រយះពេល 5 នាទីនឹងឈ្ងុយ រំងាស់បន្ថែមរយះពេល5 នាទីទៀតនឹងឈ្ងុយក្លឹនថ្នាំបុរាណពីដូនតាយើងគឺថ្នាំឆ្ពង់ ។ ក្រោយពេលរំងាស់10នាទីហើយ យើងត្រូវលើកចុះពីចង្រ្កានទុកអោយត្រជាក់សឹន ត្រៀមទុកប្រើការ ។-ជាចុងក្រោយ យើងរៀបស៊ុតទាដាក់ចូលក្នុងក្រឡរួចចាក់ទឹកអំបិលដែលយើងរំងាស់ទុកខាងលើនោះចូលទាំងអស់រួចបន្ថែមដោយបន្ទះក្រូចឆ្មារ និងម្ទេសទុំ ពីលើ ត្រាំទុករយះពេល ពី 15 ទៅ 20 ថ្ងៃ យើងនឹងអាចយកស៊ុតមកចំអិនជាអាហារដ៏ឈ្ងុយឆ្ងាញ់បានហើយ ។+បញ្ជាក់ ស៊ុតដែលយើងត្រាំបានរយះពេល 2ថ្ងៃយើងអាចយកពងមួយគ្រាប់ មកបំបែកយកតែផ្នែកស ( ចូលជាតិថ្នាំឆ្ពង់ ) មកលាបលើផ្ទៃមុខ ធ្វើអោយមុខយើងតឹងបំបាត់ស្នាមជ្រីវជ្រួញ ។សម្រួលអត្ថបទ៖ខ្ទឹមស​ ប្រភព៖ eangsophalleth

shares