អត្ថបទដ៏មានតម្លៃ!!! រឿងមេជំនួញដ៏ធំម្នាក់ ដែលទើបតែស្លាប់ បានបន្សល់លុយទុក…

មេជំនួញដ៏ធំម្នាក់ដែលទើបតែស្លាប់បានបន្សល់លុយទុកចំនួន ១.៩ពាន់លានដុល្លារ សម្រាប់ប្រពន្ធរបស់គាត់….កន្លងទៅបានមួយរយៈ ប្រពន្ធរបស់គាត់ក៏រៀបការជាមួយ តៃកុងឡានរបស់គាត់។ តៃកុងឡានគាត់បាននិយាយថា “ដំបូងឡើយខ្ញុំគិតថាខ្ញុំខំធ្វើការរាល់ថ្ងៃនេះ គឺដើម្បីគាត់តែប៉ុណ្ណោះ”…….”ឥឡូវខ្ញុំទើបតែដឹងថា គាត់ខិតខំប្រឹងប្រែងធ្វើការរហូតដល់បាត់បង់ជីវិតគឺ ដើម្បីខ្ញុំ។

ការពិតពីសង្គមដ៏អប្រិយនេះគឺ រស់នៅមានសុខមាលភាពល្អ វាប្រសើរជាងមានទ្រព្យសម្បត្តិទាំងដែលសុខភាពទ្រុតទ្រោម ស្លាប់ចោលទ្រព្យ។ ដូច្នេះហើយ យើងគួរតែខិតខំប្រឹងប្រែងថែរក្សាសុខភាពអោយបានល្អ “លុយអាចរកបាន ប៉ុន្តែសុខភាពមិនអាចរកបានទេ” វាមិនសំខាន់នោះទេថាតើអ្នកណាធ្វើការដើម្បីអ្នកណា។

៧០% នៃកម្មវិធីទូរសព្ទរបស់អ្នកគឺ អត់ប្រយោជន៏ ៧០% នៃការចំណាយលុយទិញឡាន ថ្លៃ ប្រេន ឧបករណ៍ផ្សេងៗគឺ អត់ប្រយោជន៏ប្រសិនបើអ្នកកាន់កាប់ ផ្ទះវិឡា រឺក៏ ភូមិគ្រិះ ៧០% នៃផ្ទះនោះ ទំនេរ ហើយគ្មានអ្នកប្រើប្រាស់ចុះចំណែក សំលៀកបំពាក់ សម្ភារៈ ប្រេនៗដែលមានតម្លៃថ្លៃរបស់អ្នកនោះ? ៧០% នៃពពួកសម្ភារៈ ទាំងអស់នោះទុកចោលមិនបានប្រើប្រាស់
៣០% សម្រាប់ជីវិតមួយនេះកើតមកសម្រាប់ខ្លួនឯង…..ស្របពេលដែល ៧០% ទៀតទុកអោយអ្នកដ៏ទៃ។

ដូចច្នេះហើយ យើងត្រូវតែប្រើប្រាស់ ៣០% សម្រាប់ជីវិតយើងអោយមានន័យ
-ទៅពេទ្យពិនិត្យសុខភាព បើទោះបីជាមិនឈឺ
-ផឹកទឹកអោយច្រើនទោះបីអត់ស្រេក
-បំភ្លេចរឿងអាក្រក់ដែលកើតឡើងចំពោះយើងពីមុន

-ព្យាយាមជួយអ្នកដ៏ទៃទោះបីជាអ្នកក្រ
-ធ្វើចរិកអោយថ្លៃថ្នូរ ទោះបីជាអ្នកមាន ហើយមានអំណាច
-ព្យាយាមធ្វើលំហាត់ប្រាណដើម្បីសុខភាពទោះបីជាអ្នករវល់យ៉ាងណា
“ជីវិតខ្លីណាស់ រៀនពេញចិត្តនិងអ្វីដែលយើងមាន និងកុំបំផ្លាញក្តីសុខអ្នកដ៏ទៃដើម្បីខ្លួនឯង”

-រៀនស្រលាញ់ ខ្លួនឯង អ្នកដ៏ទៃ និងគ្រួសារអោយបានច្រើន✔️
-ព្យាយាម ធ្វើបុណ្យ គោរពព្រះ អោយបានច្រើន✔️
-ផឹកទឹក អោយបានច្រើន✔️
-EAT

-អាហារពេលព្រឹកដូច ស្តេច
-អាហារពេលថ្ងៃដូច ព្រះអង្គម្ចាស់
-អាហារពេលល្ងាចដូច អ្នកក្រលំបាក✔️
-រស់នៅជាមួយ ក រ ម

-កម្លាំង
-ភាពរីករាយ
-ក្តីមេត្តា✔️
-លេង កីឡា ដើម្បីសុខភាព✔️

-អានសៀវភៅ អោយបានច្រើន✔️
-ធ្វើសម្មាធិ ១០នាទី នៅកន្លែងស្ងាត់ក្នុងមួយថ្ងៃ✔️
-គេង យ៉ាងតិច ៧ម៉ោង ក្នុងមួយថ្ងៃ✔️
-ដើរ យ៉ាងតិចអោយបាន ១០-២០នាទី ជាមួយស្នាមញញឹម ក្នុងមួយថ្ងៃ✔️

-កុំព្យាយាម ធ្វើរឿងដែលយើងមិនពេញចិត្ត និងធ្វើ✔️
-កុំព្យាយាម បន្ទោសខ្លួនឯង នៃរឿងដែលកន្លងហួស✔️
-កុំចំណាយ ពេលដ៏មានម្លៃរបស់អ្នក ធ្វើរឿងអត់ប្រយោជន៏✔️

-សុបិន្ត និងកំណត់គោលដៅរបស់អ្នក✔️
-កុំច្រណែននូវអ្វីដែលគេមានត្រូវប្រឹងប្រែងខ្លួនឯង✔️
-បំភ្លេចរឿងអតីតកាលរបស់ដៃគូរអ្នកកុំរំលឹកអនុស្សាវរី៍ចាស់ៗប្រាប់គូរស្នេហ៏អ្នកបើមិនអញ្ចឹងទេ អតីតកាល និងមកបំផ្លាញស្នេហារបស់អ្នកក្នុងពេលបច្ចុប្បន្ន✔️
-ជីវិតខ្លីណាស់កុំចំណាយពេលស្អប់អ្នកដ៏ទៃ

-ដោះលែង អតីតកាលរបស់ខ្លួនឯងកុំរំលឹក✔️
-គ្មានអ្នកណាជាអ្នកកាន់ចង្កូតក្តីសុខក្រៅពីខ្លួនឯងទេ✔️
-ញញឹម និងសើចអោយបានច្រើន✔️
-មិនចាំបាច់ចង់ឈ្នះគ្រប់រឿងនោះទេរឿងខ្លះចាញ់ជាព្រះឈ្នះជាមាល✔️

-Call ទៅលេងគ្រួសារ មិត្ត សាច់ញាតិ អោយបានញឹកញាប់✔️
-ចូល ធ្វើរឿងល្អសម្រាប់អ្នកដ៏ទៃជារៀងរាល់ ថ្ងៃ✔️
-អភ័យទោស ទៅមនុស្សដែលធ្លាប់ធ្វើរឿង មិនល្អមកអ្នក✔️
-ចំណាយពេល ជាមួយមនុស្សអាយុ ៧០ និងក្រោម ៦ឆ្នាំ អោយបាច្រើន✔️

-ព្យាយាម ធ្វើអោយមនុស្សយ៉ាងតិច ៣នាក់ សើចក្នុងមួយថ្ងៃ✔️
-មិនមែនជារឿងគួរអោយខ្វល់ហើយបារម្ភទេ ចំពោះមនុស្សដែលមើលងាយយើងពួកនោះគ្រាន់តែជាសម្រាម✔️
-ចូលធ្វើរឿងដែលមានប្រយោជន៏✔️
-ព្រះតែងតែនៅពីក្រោយមនុស្សល្អដូចជាអ្នក✔️

-ទោះបីជារឿងអាក្រក់កំពុងកើតឡើងសម្រាប់អ្នកក៏ដោយកុំទាន់អស់សង្ឃឹមរឿងល្អ និងចូលមកឆាប់ៗ✔️
-ទោះបីជាអ្នកមានអារម្មណ៏ មួលម៉ៅ ក្តៅក្រហាយយ៉ាងណាក៏ដោយក្រោកឡើងស្លៀកពាក់ខោអាវ មានមនុស្សចាំស្វាគមន៏ អ្នកនៅខាងក្រៅ
-ពេលក្រោកពីគេង ត្រូវនិយាយថាជោគជ័យកំពុងរងចាំខ្ញុំ ✔️
😊មានតែខ្លួនយើងទេ ដែលជាអ្នកសម្រេចចិត្តថានិងទទួលរឿងល្អៗដែលកើតឡើងនៅជុំវិញខ្លួនយើងដែរឺ ក៏អត់? 😊

*អរគុណសម្រាប់ការចំណាយពេលដ៏មានតម្លៃរបស់អ្នកអានអត្ថបទនេះខ្ញុំសង្ឃឹមថាអត្ថបទនេះនិងជួយជម្រុញ និងកាត់បន្ថយភាពតានតឹង និងរឿងអាក្រក់ៗ ដែលកំពុងកើតឡើងចំពោះអ្នក🙏
*សូមអធ្យាស្រ័យប្រិសិនជាមានកំហុសឆ្គងអក្ខរាវិរុទ្ធ

ពាក្យពេជ្យខ្លះ ខ្ញុំថែមថយ ខ្លួនឯង អត្ថន័យ English Version Check Below.
Translate ByRatha KO
Source: Lean N Green Trading Corporation
Worth to Share
#ThankForYourReading❤️

shares