ញាក់សាច់!! ក្មេងប្រុសអាយុទើប ១០ ឆ្នាំសោះ ត្រូវមិត្តស្រីអះអាងថាបានធ្វើឲ្យនាងមានផ្ទៃពោះ (មានវីដេអូ)

រុស្ស៊ី៖ រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីក្មេងស្រីអាយុ១៣ ឆ្នាំម្នាក់បានឡើងបកស្រាយក្នុងកម្មវិធីទូរទស្សន៍មួយថា នាងមានផ្ទៃពោះជាមួយ មិត្តប្រុសរបស់នាងអាយុ ​១០ ឆ្នាំ។

កាលពីពេលថ្មីៗនេះ ក្មេងប្រុសស្រី ២ នាក់ Darya និង Ivan ដែលពួកគេទាំងពីរជាសង្សានឹងគ្នា បានបង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍របស់រុស្ស៊ី « On Air Live » បន្ទាប់ពីទទួលបានការអនុញ្ញាតពីឪពុកម្ដាយរបស់គេទាំងសងខាង ដើម្បីបកស្រាយរាល់ចម្ងល់របស់មហាជន ជុំវិញករណីរបស់ពួកគេទាំងពីរ។ ក្នុងនោះដែរក្មេងស្រីអាយុ ១៣ ឆ្នាំ Darya បានអះអាងថានាងមិនធ្លាប់មានទំនាក់ទំនងស្និទ្ធស្នាលជាមួយក្មេងប្រុសដ៏ទៃទេក្រៅពី អាវ៉ាន ដែលជាមិត្តប្រុស។ យោងតាមការបកស្រាយរបស់ Darya នេះដែរ ត្រូវបានអ្នកចិត្តវិទ្យាម្នាក់ជឿថា Ivan ពិតជាឪពុករបស់ក្មេងពិតប្រាកដមែន។ ទន្ទឹងនឹងនេះ ក៏មានអ្នកជំនាញផ្សេងទៀតបានបង្ហាញភស្ដុតាងថា Ivan គេមានវ័យក្មេង ដូច្នេះគេមិនមានលទ្ធភាពបង្កកំណើតបានទេ។

លោកវេជ្ជបណ្ឌិត Evgeny Grekov អ្នកជំនាញផ្នែកសុខភាពបន្តពូជបុរសបានមានប្រសាសន៍ថា៖

បើយោងតាមការពិនិត្យយ៉ាងជាក់លាក់ចំនួន ៣ ដង។ យើងប្រាកដថា Ivan មិនមានកោសិកាមេជីវិតឈ្មោលនោះទេ ព្រោះវ័យរបស់គេនៅក្មេងពេក។

Ivan និង Darya
បើទោះបីជាលោក Evgeny Grekov បានអះអាងយ៉ាងនេះក្ដី ក៏ក្មេងប្រុសស្រីទាំងពីររួមទាំងឪពុកម្ដាយរបស់ពួកគេ នៅតែយល់ថា ក្មេងប្រុសវ័យ ១០ ឆ្នាំរូបនេះពិតឪពុករបស់ក្មេង ព្រោះពួកគេទាំងពីរបានរួមរ័កម្ដង នៅឯផ្ទះរបស់ Ivan។

ទន្ទឹមនឹងនេះដែរ Darya បានសារភាពថា ​​​​​​​​​​​​​​​​​​​​​​​​​​​រឿងរ៉ាវដែលកើតឡើង វាជាគំនិតរបស់ Ivan ប៉ុន្តែនាងមិនប្រកាន់គេទេ ព្រោះគិតថាគេនៅក្មេងនឹងមិនមានរឿងបែបនេះកើតឡើងឡើយ តែពេលនេះខុសពីការគិតរបស់នាង។

យ៉ាងណាមិញម្ដាយរបស់ Ivan អ្នកស្រី Galina បានលើកឡើងដែរថា៖

ខ្ញុំជឿលើកូនប្រុសរបស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្ញុំ ថាគេពិតជាឪពុក ។ ខ្ញុំ​​​​​​​​​​​​​​​​​​យល់ថា Ivan ខ្លួនឯងក៏​​​​​​​​​​​​​​​​​​​​ប្រហែលជាមិនដឹងថាមានអ្វីកើតឡើងនោះទេ ព្រោះគាត់គ្រាន់តែជាក្មេងម្នាក់ប៉ុណ្ណោះ។
រឿងរ៉ាវជ្រាបច្បាស់យ៉ាងណានោះ គេនៅមិនទាន់ប្រាកដនៅឡើយទេ ដោយរងចាំការពិនិត្យ DNA ជាមុនសិនទើបអាចបញ្ជាក់ថានរណាជាឪពុករបស់កូនក្នុងផ្ទៃ៕

 

មានវីដេអូខាងក្រោម៖

ប្រភព៖khmerload

shares