នេះឬស្នេហ៍ពិត? ឪពុកមិនព្រមឲ្យរៀបការ សុខចិត្តបោះចោលមរតករាប់រយលានដុល្លារ ទៅតាមប្រុសដែលខ្លួនស្រឡាញ់

តាមពិតទៅស្នេហាពិតប្រាដកស្មានតែកើតមានឡើងក្នុងរឿងប្រលោមលោកតែប៉ុណ្ណោះ ប៉ន្តែឥឡូវនេះមានពិតមែន។តោះយើងក្រឡេកទៅមើលរឿងមួយដែលបានកើតឡើងក្នុងប្រទេសម៉ាឡាសីុ ស្រ្តីមា្នក់ដែលជាកូនអ្នកជំនួញដ៏មានប្រជាប្រិយភាព និងជោគជ័យម្នាក់ក្នុងប្រទេសបានប្រកាស មិនអោយមរតកទៅអោយនាង។ដោយសារតែនាងមិនព្រមធ្វើតាមការណែនំារបស់គាត់។

ហេតុផលគាត់ហាមនាងមិនអោយសេពគប់ រឺមានទំនាក់ទំនងជាមួយមិត្តប្រុសរបស់នាង មានមុខងារជាអ្នកប្រមូលទិន្នន័យ។ក្រោយមកនាង Angeline Francis Khoo អាយុ ៣៤ឆ្នាំ បានប្រកាសដើរចេញពីមុខជំនួញរបស់គ្រួសារ និងផ្តាច់ការទាក់ទងជាមួយឪពុករបស់ខ្លួន គឺលោក Tan Sri Khoo Kay Peng ដែលជានាយកក្រុមហ៊ុនច្នៃម៉ូត Laura Ashley។ ពួកគេទាំងពីរបានស្គាល់គ្នា តាំងពីពេលដែលពួកគេរៀននៅឯសាកលវិទ្យាល័យ Oxford មកម្ល៉េះ។

នាង Angeline បានប្រាប់ទៅកាន់សារព័ត៌មាន Daily Mail ថា “ខ្ញុំជឿថា គោលជំហររបស់ឪពុកខ្ញុំ ពិតជាមិនត្រឹមត្រូវទេ ដូច្នេះគ្មានអ្វីដែលចាំបាច់ត្រូវសួរថា អ្វីជារឿងត្រឹមត្រូវនោះទេ”។ នាងបានបន្តទៀតថាឪពុកនាងតែងតែ ចង់អោយនាងធ្វើតាមគាត់ ជាពិសេសកាលពីនៅតូចគាត់អោយខ្ញុំរៀនធ្វើតាមគាត់ទំាងអស់។ហើយថ្មីៗនេះ ឪពុករបស់នាងទើបតែបានលែងលះជាមួយម្តាយរបស់នាងដោយសារតែម្តាយរបស់នាងទ្រំាលែងបាននិងឪពុករបស់នាង។

បច្ចុប្បន្ននេះ នាងកំពុងស្នាក់នៅជាមួយប្តីរបស់នាង នៅទីក្រុងឡុងដ៏ប្រទេសអង់គ្លេស។ទោះជាយ៉ាងណាក៏ដោយក៏នាងនៅតែគិតពីបំណងល្អរបស់ឪពុកនាង ហើយសង្ឍឹមថាមានថ្ងៃផ្សះផ្សាយជាមួយគាត់វិញ។ នាងបាននិយាយថា “គាត់(ឪពុក) មានគ្រប់យ៉ាង ដូចជា ភាពស្មោះត្រង់ ប្រពន្ធស្អាត និងកូនៗដែលស្រឡាញ់គាត់ ទោះបីជាគាត់មានលុយ ឬអត់លុយក៏ដោយ។ ខ្ញុំគិតថា មនុស្សអាយុច្រើនដូចគាត់ ងាយនឹងមានបញ្ហាណាស់។ នៅពេលដែលគាត់មិនមានពេលវេលាច្រើនទៅមុខទៀតនោះ គាត់មិនគួរយកពេលវេលាដែលនៅសល់ ទៅចំណាយលើការខឹងសម្បា ឬអន់ចិត្តនោះទេ”៕

Leave a Reply

Your email address will not be published. Required fields are marked *