រិន សាវ៉េត ចេញមុខត្រដាងការពិតយកប្រពន្ធថ្មី ក្រោយភរិយាអនិច្ចកម្ម
ភ្នំពេញ ៖ ថ្មីៗនេះមហាជនកំពុងផ្ទុះនូវការសាទរយ៉ាងខ្លាំងខណៈក្រោយពីភរិយាស្លាប់ប្រមាណជាជិតពីរឆ្នាំ តារាចម្រៀង រិន សាវ៉េត ក៏សម្រេចភ្ជាប់ពាក្យ ដែលនឹងត្រៀមចូលរោងការនៅ ឆ្នាំ ២០២០ ខាងមុខនេះ ក្នុងនោះ តារាចម្រៀងរូបនេះក៏បាននិយាយពីមូលហេតុដែលធ្វើឱ្យលោកសម្រេចចិត្ត យកភរិយាថ្មី ផងដែរ។
តារាប្រុសចាស់វស្សាទ្រនំហង្សមាស រិន សាវ៉េត បានបង្ហើបថាមូលហេតុលោកសម្រេចចិត្តយកភរិយាថ្មី ដោយសារគ្មាននរណាមើលថែទាំកូនប្រុសជា ពិសេសនៅពេលលោកទៅច្រៀងនៅក្រៅប្រទេសម្តងៗពិសេសអនាគតភរិយាលោក ស្រឡាញ់កូនប្រុសតែមួយរបស់លោកដូចកូនបង្កើត ក្រោយពីស្វែងយល់ចិត្តថ្លើមគ្នាមួយរយៈក៏សម្រេចចិត្តភ្ជាប់ ពាក្យទៅតាមប្រពៃណីខ្មែរតែម្ដង។
ប្រភព៖ dara-news