យុវជនម្នាក់បានស្លាប់ដោយសារតែដាក់ព្រីភ្លើងសាកថ្មទូរស័ព្ទក្បែរកន្លែងគេង បន្ទាប់មកក៏…

កាលពីពេលថ្មីៗកន្លងទៅនេះ គឺនៅថ្ងៃទី ២៦ ខែកញ្ញា ២០១៩ មានរឿងហេតុកើតឡើងដ៏សែនរន្ធត់មួយដោយ យុវជនម្នាក់ កំពុងតែគេង ហើយគាត់ចូលចិត្តដាក់ព្រីភ្លើងសាកថ្មទូរស័ព្ទក្បែរកន្លែងគេង ពេលដេកលក់គ្រវាសដៃចំព្រីភ្លើងបណ្តាលអោយឆក់ស្លាប់ទាំងវ័យក្មេង។

គួររំលឹកថាហេតុការណ៌នេះបានកើតឡើងនៅភូមិលេខ ៩ ឃុំតាយ៉ៃរង ស្រុកស្ទោងបាងដាង ខេត្តឆៃយ៉ាភូមិ ហើយយុវជននោះមានអាយុ ១៨ ឆ្នាំរស់នៅភូមិលេខ ៩ ឃុំតាយ៉ៃអនុ ស្រុកណងបៅដាង ខេត្ដឆៃយ៉ាភូមិ។

ឆ្លងកាត់តាមរយះការពិនិត្យមើលគឺឃើញថា យុវជនខាងលើនេះ ពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងពិតមែន ព្រោះតែគាត់ចូលចិត្តចុចទូរស័ទ្ទលេង មុនពេលគេង។ លុះដល់ពេលគេងលក់ក៏ក្រវីដៃចំព្រីភ្លើងឆក់ស្លាប់តែម្តង។ ដូចនេះសូមប្រិយមិត្តទាំងអស់គ្នបង្កើតការប្រុងប្រយ័ត្ន៕

Leave a Reply

Your email address will not be published. Required fields are marked *