សូមចូលរួមរំលែកទុក្ខផង តារាសម្ដែងភេទទី៣ អ៊ុក ដារ៉េត ជួបទុក្ខម្ដាយអនិច្ចកម្ម

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ បានទទួលដំណឹងដ៏គួរឲ្យអាណិតយ៉ាងខ្លាំង ក្រោយតារាសម្តែងភេទទី៣ អ៊ុក ដារ៉េត បានជួបទុក្ខជាទម្ងន់ ព្រោះបច្ចុប្បន្នម្តាយជាទីស្រលាញ់កំពុងតែឈឺ ជួបជាមួយនឹងជំងឺដ៏សាហាវ ស្ថានភាពគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង។

ដោយក្នុងនោះត្រូវបានគេដឹង ម្តាយរបស់តារារូបនេះមានជំងឺមហារីកពោះវៀនធំ ដំណាក់កាលចុងក្រោយ ដែលពិបាកនឹងព្យាបាលយ៉ាងខ្លាំង ស្របពេលដែលបានប្រើប្រាស់ពេលវេលា និងថវិកាជាច្រើន សម្រាប់ធ្វើការព្យាបាល ស្របពេលដែលជីវភាពរបស់គាត់កំពុងតែពិបាក គ្មានប្រាក់សម្រាប់ព្យាបាលឲ្យម្តាយ។

ដោយឡែកតាមប្រភពពីផេក សិល្បករកម្ពុជា កាលពីម្សិលមិញនេះដែលជាថ្ងៃភ្ជុំធំបានឲ្យដឹងថា តារាសម្តែង ភេទទី៣ អ៊ុក ដារ៉េត ត្រូវជួបទុក្ខជាទម្ងន់ ខណៈម្ដាយត្រូវស្លាប់ដោយសារជំងឺមហារីក ហើយសពនឹងតម្កល់ធ្វើបុណ្យនៅវត្តសន្សំកុសល និងបូជានៅថ្ងៃច័ន្ទពេលព្រឹក ។ សម្រាប់អ្នកសិល្បៈ និងអ្នកធ្លាប់ស្គាល់​តារាសម្ដែង​រូបនេះ​អាចចូលរួមរំលែកទុក្ខ និងឧបត្ថម្ភ​ការខ្វះខាត​ដោយទំនាក់ទំនងតាមលេខផ្ទាល់ 010 939 939។
ប្រភព៖ dara-news

Leave a Reply

Your email address will not be published. Required fields are marked *