នារីម្នាក់ ចាក់បំពេញបបូរមាត់ជាច្រើនដងដើម្បីបានបបូរមាត់ធំ និងគ្រោងចាក់បន្ថែមទៀត

អឺរ៉ុប៖ ការកែសម្រស់របស់អ្នកគ្រប់គ្នាតែងតែចង់ស្អាតទើបខំទាំងឈឺក៏សុខចិត្តចំណែកឯនារីវ័យក្មេងម្នាក់ បានចាក់បំពេញបបូរមាត់ឲ្យធំ ទៅតាមក្ដីស្រមៃរបស់នាង ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម។បើយោងតាមប្រភពព័ត៍មានបានឲ្យដឹងថា នារីម្នាក់ឈ្មោះ Andre Emilova អាយុ២២ឆ្នាំ បានធ្វើការចាក់បំពេញបបូរមាត់ចំនួន១៥ដងមកហើយ ដើម្បីទទួលបានបបូរមាត់ដ៏ធំតាមដែលនាងចង់បាន។

នាងបានចំណាយប្រាក់់ម្ដងៗ អស់ប្រាក់ចំនួន១៦៨ដុល្លារអាមេរិក។ ចំពោះការតុបតែងខ្លួន របស់អ្នកផ្សេងតែងតែ មានការរិះគន់នឹងសរសើរ។
ចាក់បំពេញបបូរមាត់ដ៏ធំរបស់នាង បានធ្វើឲ្យមនុស្សជាច្រើននៅលើបណ្ដាញសង្គមមិនពេញចិត្ត ថែមទាំងជេរប្រមាថនាងទៀតផង។នាង Andre បាននិយាយថា៖«ក្រោយពីការចាក់បំពេញរួចមក ខ្ញុំមានអារម្មណ៍ថាស្រលាញ់បបូរមាត់របស់ខ្ញុំខ្លាំងជាងបបូរមាត់ធម្មជាតិទៅទៀត។ ខ្ញុំមានសម្រស់ស្រស់ស្អាតជាមួយនឹងបបូរមាត់ដ៏ធំមួយនេះ។

ខ្ញុំមិនខ្វល់ពីសម្ដីរបស់នរណាម្នាក់ឡើយ ព្រោះខ្ញុំគិតថា អ្វីដែលសំខាន់នោះគឺខ្ញុំស្រលាញ់និងពេញចិត្តនូវអ្វីដែលខ្លួនកំពុងមាននិងធ្វើ។»
ហើយនាងថែមទាំងមានគម្រោងចាក់ឲ្យធំជានេះទៅទៀត ហើយនាងក៏បានផ្ដាំទៅអ្នកគាំទ្ររបស់នាងមួយចំនួនទៀតថា គួរតែធ្វើអ្វីទៅតាមដែលខ្លួនចង់ធ្វើ កុំយកសម្ដីរបស់អ្នកដទៃមកបំផ្លាញសេចក្ដីសុខរបស់យើង។បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូទស្សនារូបភាពខាងក្រោមទាំងអស់គ្នា។

Leave a Reply

Your email address will not be published. Required fields are marked *