ប្រពៃណាស់ ឆ្កែមួយក្បាលកំពុងតែហែលនៅកណ្ដាលទន្លេមិនដឹងមូលហេតុ តែសំណាងត្រូវបានសាឡាងកំពុងតែជិះបានឈប់ជួយសង្គ្រោះបានសម្រេច មានវីដេអូ
នាខណៈរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩នេះ វីដេអូមួយត្រូវបានបង្ហោះឡើងដោយម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ PichVichet Khoun ដោយបង្ហាញពីសកម្មភាពប្រជាពលរដ្ឋបានប្រទះឃើញឆ្កែមួយក្បាល នៅក្នុងកណ្ដាល
ទន្លេ តែពិតជាសំណាងល្អខ្លាំងណាស់ ដែលវាត្រូវបានគេជួយសង្រ្គោះ។
ក្នុងនោះដែរ បើតាមរយៈម្ចាស់គណនី ហ្វេសប៊ុកខាងលើ បានសរសេរប្រាប់ឱ្យដឹងថា៖”គួរអោយអាណិត ឆ្កែមួយក្បាលមិនដឹងជាម្ចាស់នៅឯណាហើយស្រាប់តែឃើញកំពុងតែហែលនៅកណ្ដាលទន្លេមិនដឹងមូលហេតុ តែសំណាងល្អដែលបានទូកដែលខ្ញុំកំពុងតែជិះបានឈប់ជួយសង្គ្រោះបានសម្រេច“៕
ប្រភព៖ vdoamazing