អ្នកនាង ខាត់ សុឃីម អរគុណលោកបងចោរ ដែលបានលួចកាច់កញ្ចក់ឡានរបស់អ្នកនាងហើយ យកមកលក់ឲ្យវិញក្នុងតម្លៃ…

កាលពីព្រឹកមិញនេះ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម ត្រូវបានចោរលួចកាច់យកកញ្ចក់ឡានរបស់ខ្លួន ក្រោយពេលអ្នកនាង បានចតរថយន្ដនៅមុខមន្ទីរពេទ្យឯកជនមួយកន្លែង។ ក្នុងនោះដែរ អ្នកនាង ខាត់ សុឃីម បានសរសេរប្រាប់យ៉ាងដូច្នេះថា៖”ដេកពេទ្យគេមើលតែយើងទេ ឡានគេអត់ខ្ចីមើល ពិតៗ ភូមិឃុំល្អ សូមអោយអស់ត្រឹមនឹងបានហើយហី? ចង់តែសើចអោយណាណីទេ”។

យ៉ាងណាមិញ ក្រោយពេលរំលងបានប្រហែល ៤ម៉ោង ស្រាប់តែខណៈពេលមុននេះបន្ដិច អ្នកនាងខាត់ សុឃីម ក៏បានបង្ហោះវីដេអូមួយ ដោយបានប្រាប់ថា រកឃើញកញ្ចក់នោះវិញហើយ ដោយទៅទិញវិញចំកន្លែងចោរដែលលួចនោះតែម្ដង។ ក្នុងនោះដែរ បើតាមការបញ្ជាក់របស់អ្នកនាង ខាត់ សុឃីម ក្នុងខមិនបានប្រាប់ឱ្យដឹងថា៖”គឺគាត់ទិញយកមកដាក់វិញ ក្នុងតម្លៃ ៥០០ដុល្លារ”។

ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *