សមទេដែលលោកខេមរៈ សិរីមន្ដ ត្រូវអ្នកគាំទ្រលួចដាក់ងារថា «ប្រុសស្អាត២០១៩» (មានវីដេអូ)

ភ្នំពេញ ៖ តារា​ចម្រៀង ខេមរៈ សិរីមន្ត ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​ថា ប្រែប្រួល​រូបរាង​ប្លែក​គួរ​ឲ្យ​ចាប់​អារម្មណ៍ ពោល​គឺ​មាន​សាច់​ដុំ​ហាប់​ណែន ខុស​ពី​ពេល​មុន រាល់​ពេល​ដែល​លោក​បាន​ដោះ​អាវ​ពេល​ឡើង​ច្រៀង​ម្ដងៗ។

ស្ថិតក្នុងវ័យច្រើនកើនបុត្របាន៣ទៅហើយ តែតារាចម្រៀងប្រុស​ទើបប្ដូរទ្រនំ ខេមរៈ សិរីមន្ដ ត្រូវមហាជន​តែងចាប់អារម្មណ៍ខ្លាំង ដ្បិតលោកកាន់តែសង្ហាបូកផ្សំ​ទឹកដម​ក៏កាន់តែពីរោះ រហូតឆក់​យក​បេះដូងនារីក្រមុំខ្លះ​ឲ្យលង់លួចដេកស្ដាប់បទចម្រៀងរបស់លោក​ស្ងាត់ៗម្នាក់ឯងទៀតផង។

កាន់តែពិសេសនោះ​អ្នកគាំទ្រ​របស់​ម្ចាស់បទ «ធុញបងមែនទេ» ថែមលួចងារលោកថាជា «ប្រុសស្អាត២០១៩» ទៀតផង ក្រោយឃើញវីដេអូបង្ហាញ​រូបរាង និងមុខមាត់ដ៏រួសរាយលោកនៅខាងក្រៅ ព្រមការរតែងខ្លួនបែបយុវវ័យមើលសឹងតែបែកភ្នែកតែម្ដង៕

Leave a Reply

Your email address will not be published. Required fields are marked *