មិនធម្មតានោះទេ មិនដល់កន្លះឆ្នាំផង ព្រាប សុវត្ថិ ហោះទៅកើបលុយ៣ប្រទេស…
ភ្នំពេញ ៖ គិតត្រឹមជិតដំណាច់ឆ្នាំ២០១៩នេះ ព្រាប សុវត្ថិ បានសម្រុកចេញទៅច្រៀងសម្តែងនៅក្រៅស្រុកដល់ទៅ៣ប្រទេសផ្សេងគ្នា ដែលធ្វើឱ្យតារាល្បីល្បាញជាង២ទសវត្សរ៍ ក្រោមទ្រនំហង្សមាស រូបនេះ ត្រូវប៉ាន់កើបប្រាក់ចំណូលទាំងក្នុង និងក្រៅស្រុកតែម្តង។
គួរដឹងថា ព្រាប សុវត្ថិ បាននាំកូនប្រុសទាំង៣ គឺសុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ ចេញទៅច្រៀងសម្តែងនៅសហរដ្ឋអាមេរិក រយៈពេល២ខែកន្លះ កាលពីថ្ងៃទី២១ ខែមីនា ហើយទើបវិលវិញកាលពីថ្ងៃទី២៨ ខែឧសភា និងបន្តចេញទៅច្រៀងនៅអូស្ត្រាលី រយៈពេល១ខែ និងទើបវិលវិញនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។
ប៉ុន្តែសម្រាកក្នុងស្រុកបានតែរយៈពេលខ្លីប៉ុណ្ណោះ កាលពីពេលថ្មីៗ មុនពិធីបុណ្យភ្ជុំបិណ្ឌ ព្រាប សុវត្ថិ ទើបចេញទៅច្រៀងសម្តែងរយៈពេលខ្លីនៅប្រទេសកូរ៉េ ដោយនាំកូនប្រុសទាំង៣ ចេញទៅជាមួយ ហើយរួមដំណើរដោយតារាចម្រៀងខេម, អ៊ីវ៉ា, គូម៉ា, Tempo Tris, វ៉ាន់ដា និង Mr Oun។