មិនដឹងជាកូនអ្នកណាទេ មានមុខមាត់គួរឲ្យស្រឡាញ់ដល់ហើយ ជាពិសេស គ្រាន់តែដើរបង្ហាញម៉ូតលេងៗសោះ គេនាំគ្នាស៊ែរព្រាត (មានវីដេអូ)
ថៃ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នំា២០១៩ នេះ គេប្រទះឃើញហ្វេសប៊ុកមួយឈ្មោះ “Ra Pun Zel” បានបង្ហោះរូប និងវីដេអូរបស់ក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ ដែលមានអាយុទើបតែ៧ឆ្នាំទេ ដែលមានមុខមាត់គួរឲ្យស្រឡាញ់មែនទែន ជាមួយឈុតសំលៀកបំពាក់ដ៏ទាក់ទាញមួយ ដោយក្មេងរូបនេះ បានបង្ហាញខ្លួន នៅឯ Chiangmai Zoo Aquarium ប្រទេសថៃ។
ក្រោយពីបានឃើញក្មេងស្រីម្នាក់នេះបានដើរបង្ហាញម៉ូតលេងៗរួចហើយ ធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ព្រមទាំងបានធ្វើការចែករំលែកតគ្នាជាង១មុឺនដងទៅហើយ ព្រមទាំងលាន់មាត់សរសើរសឹងតែគ្រប់ៗគ្នា។ ក្នុងនោះក៏មានអ្នកខ្លះគិតថា ពេលធំឡើងក្មេងម្នាក់នេះពិតជាមានអនាគតល្អ ព្រោះមិនត្រឹមតែមានមុខមាត់ស្រស់ញញឹមប៉ុណ្ណោះទេ សូម្បីតែកាយវិការក្នុងការដើរបង្ហាញម៉ូតក៏មានភាពទាក់ទាញ និងពូកែផងដែរ។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូមួយនេះទាំងអស់គ្នា៕
share4lives