កុមារីម្នាក់រូបនេះ សាងភាពភ្ញាក់ផ្អើលជាមួយសេចក្តីក្លាហានធ្វើអោយគណះកម្មការផ្ទុះសំនើចផ្អើលឆាកតែម្តង..(មានវីដេអូ)

ភ្នំពេញ ប្រិយមិត្តជ្រាបច្បាស់រួចហើយនូវកម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior បានចាក់ផ្សាយជូនទស្សនាចំថ្ងៃឈប់សំរាកក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្យតែម្តងគឺ ថ្ងៃអាទិត្យ ទី29 ខែកញ្ញា ឆ្នាំ2019 ចាប់ពីម៉ោង 6 ដល់ម៉ោង 8 យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ទស្សនិកជនទាំងអស់បានទស្សនាកម្សាន្តជាមួយក្រុមគ្រួសារយ៉ាងរីករាយ ។

កម្មវិធីប្រឡងចម្រៀងកុមារដ៏ថ្មីសន្លាងមួយនេះមានការចូលរួមពីកំពូលតារាចម្រៀងលំដាប់កំពូល៣រូប មកធ្វើជាគណកម្មការផងដែរមានដូចជាលោក ព្រាប សុវត្ថិ លោក ឆន សុវណ្ណរាជ និងអ្នកនាង សុខ ស្រីនាង។ដោយ ឡែ កងាកមកចាប់អារម្មណ៍កុ មារីវ័យក្មេង អាយុ៩ឆ្នាំ មកពីខេត្តត្បូងឃ្មុំ ឈ្មោះថាគីម ភីរដ្ឋរចនា បានលើកយកបទ”ពេលមេឃស្រទំ”

មកធ្វើការប្រកួតប្រជែង ជាមួយភាពក្រមិចក្រមើម ក្លាហាម សំនួនវោហាចាក់ទឹកមិនលិចទៀតនោះ ធ្វើឲ្យគណៈកម្មការទាំង៣នាក់ផ្ទុះសំណើច និងចាប់អា រម្មណ៍ជាខ្លាំង។ ជាលទ្ធផល កុមារី រចនា ទទួលបានYes ចំនួន៣ ដើម្បីឈានទៅវគ្គក្រោយបន្តទៀត។ ប្រិយមិត្តជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

ប្រភព៖ hotnew

Leave a Reply

Your email address will not be published. Required fields are marked *