ព្រឺក្បាល! នារីម្នាក់ថតជាប់ខ្មោចស្តែងៗ ពេលដើរចូលមន្ទីរពេទ្យដែលគេបោះបង់ចោល (មានវីដេអូ)

បរទេស៖ កាលពីថ្មីនេះ មានវីដេអូព្រឺក្បាលមួយត្រូវបានចែកចាយព្រោងព្រាតពេញបណ្តាញសង្គមនាៗជាច្រើន ដែលបង្ហាញពីនារីម្នាក់បានថតវីដេអូជាប់ខ្មោច ខណៈពេលចូលទៅក្នុងមន្ទីរពេទ្យមួយដែលមានសភាពចាស់ទ្រុឌទ្រោមខ្លាំងនិង ទំនងជាបោះបង់ចោលរួមមកហើយ។ដោយឡែក នារីម្នាក់ឈ្មោះថា Kayleigh Love ដែលជាអ្នកសើបអង្កេតទៅលើរឿងអបិយជំនឿផ្លូវងងឹត បានដើរចូលទៅក្នុង មន្ទីរពេទ្យមួយដែលមានលក្ខណៈកខ្វក់​ និងមានដីធូលី គ្រប់ទីកន្លែង ដោយមើលទៅគឺ១០០ភាគរយត្រូវបោះបង់ចោលតែម្តង។ ខណៈដែលនារីម្នាក់នេះ​ ចាប់ពេលដើរចូល នាងក៏បានលើកកាំមេរ៉ាមកថត នៅបរិវេណខាងក្នុងដំបូងៗគឺមិនមានអ្វីចំឡែកនោះទេ ប៉ុន្តែរំពេចនោះស្ថានការណ៍ក៏បានផ្លាស់ប្តូរមួយរំពេច ដោយសង្កេតឃើញថាដូច្នេះជាមានមនុស្សស្រីម្នាក់ស្លៀករ៉ូបពណ៍សឈរសម្លឹងមើលមកកាំមេរ៉ាហើយ ក៏ដើរចូលបន្ទប់ដែលនៅក្បែរនោះបាត់ស្រមោលឈឹងតែម្តង ដោយ Kayleigh Love ប្រាកដក្នុងចិត្តច្បាស់ណាស់ថា ខ្លួនដើរចូលក្នុងកន្លែងនោះតែម្នាក់ឯងប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយនៅពេល នារីម្នាក់នេះ កាន់កាំមេរ៉ាថត គឺខ្លួនហាក់ដូចជាគ្មានឃើញអ្វីនោះទេ ប៉ុន្តែនៅពេលដែលយក វីដេអូមកមើលបានញ៉ាក់សាច់តែម្តង សូម្បីពេលដែលត្រូវ Edit វីដេអូនោះឲ្យ មានលក្ខណៈយឺតជាងមុន ដើម្បីឲ្យអ្នកទស្សនាបានឃើញខ្មោចច្បាស់ៗនោះ ក៏នាងមានអារម្មណ៍ថាមិនសូវស្រួលក្នុងខ្លួនផងដែរ។គួររម្លឹកដែរថា Kayleigh Love មិនបានបញ្ជាក់ថាមន្ទីរពេទ្យនេះមានឈ្មោះអ្វីហើយ នៅទីណានោះទេ ប៉ុន្តែតាមទីតាំងមានមនុស្សជាច្រើនបានសង្ស័យថា មន្ទីរពេទ្យឈ្មោះថា Mid Wales ដែលបានបើកក្នុងឆ្នាំ​១៩០៣ ហើយត្រូវបានបោះបង់ចោលក្នុងឆ្នាំ១៩៩៩ ដោយគ្មាននរណាម្នាក់ពីមូលហេតុពីក្រោយរឿងដែលវាត្រូវបានបិទនោះឡើយ។
បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

shares