ប៊ិះគ្រោះថ្នាក់! បុរសម្នាក់ យកបំពង់ដែកវាយផ្ទាំងទឹកកកឲ្យធ្លាក់ពីលើដំបូលខ្លះ ស្រាប់តែជួបរឿងនឹកស្មានមិនដល់… (មានវីដេអូ)

ប្រទេសជប៉ុន៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានសម្ដែងការតក់ស្លុត និងអស់សំណើចបន្ដិចបន្ដួច ជុំវិញនឹងឃ្លីបវីដេអូមួយ ដែលថតបង្ហោះចែកចាយនូវសកម្មភាព បុរសម្នាក់ បានវាយផ្ទាំងទឹកកកក ឲ្យធ្លាក់ពីលើដំបូលខ្លះ តែបែរជាធ្លាក់មកទាំងកំណាត់ៗ។តាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូឃ្លីបនេះ ត្រូវបានថតឡើងដោយកម្មករម្នាក់ នៅរោងចក្រមួយកន្លែង ក្នុងទីក្រុង Akita ប្រទេសជប៉ុន ហើយយកទៅបង្ហោះចែកចាយដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ជាក់ស្ដែងតាមរយៈ​វីដេអូឃ្លីប បង្ហាញឲ្យឃើញថា បុរសម្នាក់ក្នុងចំណោមកម្មករទាំងបួននាក់ បានយកបំពង់ដែកដ៏វែងមួយ ទៅវាយ និងរុកព្រិលដែលធ្លាក់កកកុញនៅលើដំបូលឲ្យធ្លាក់ចុះខ្លះ។

ហើយជាលទ្ធផលដែលទទួលបានដំបូង គឺវាបានធ្លាក់មកក្រោមជាដុំធំល្មមប៉ុណ្ណោះ តែមិនយូរប៉ុន្មាន នៅពេលបុរសនេះ បញ្ឈប់សកម្មភាព ក៏ស្រាប់តែផ្ទាំងទឹកកក បានធ្លាក់ជាកំណាត់ធំៗ ដែលធ្វើឲ្យកម្មករដទៃទៀត ភ័យផ្អើលគ្រប់ៗគ្នា។យ៉ាងណាមិញ ជុំវិញហេតុការណ៍ខាងលើនេះ មិនបានបង្កឲ្យនរណាម្នាក់រងរបួសឡើយ ហើយវីដេអូឃ្លីបវិញ ទទួលបានអ្នកចុចចូលទស្សនារហូតដល់ទៅជាង១១០,០០០ដងឯណោះនៅលើយូធូបផងដែរ។

បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

shares