លើសពីអាណិត ស្ត្រីចំណាស់ម្នាក់នេះ រស់នៅជាមួយតុក្កតាខ្លាឃ្មុំជាង១២,៥០០០ក្បាល បន្ទាប់ពីកូនស្រីលាចាកលោកបាត់ទៅ

ប្រទេសអង់គ្លេស៖ ស្ត្រីម្នាក់មានឈ្មោះថា Tina Rush អាយុ៧៧ឆ្នាំ បានប្រើប្រាស់ជីវិតប្រចាំថ្ងៃនៃការចូលនិវត្តន៍របស់ខ្លួន ដើម្បីរស់នៅ និងមើលថែរក្សាតុក្កតាខ្លាឃ្មុំសម្រាប់លក់ជាង១២,៥០០ក្បាល។ជារៀងរាល់ថ្ងៃ អ្នកស្រីតែងតែចំណាយពេលរាប់ម៉ោង ក្នុងការរៀបចំទុកដាក់តុក្កតាខ្លាឃ្មុំ ដែលមានទំហំធំ ល្មម និងតូចជាច្រើនក្បាល។ អ្នកស្រីបានចាប់យកអាជីពជាអ្នកលក់តុក្កតាខ្លាឃ្មុំតាំងពីឆ្នាំ២០១៦មកម៉្លេះ បន្ទាប់ពីកូនស្រីបានស្លាប់បាត់បង់ជីវិតដោយសារជំងឺហឺត។ ហើយហាងដែលអ្នកស្រីប្រកបអាជីវកម្មលក់សព្វថ្ងៃនេះ គឺជាហាងដែលអ្នកស្រីធ្លាប់លក់វត្ថុបុរាណអស់​រយៈ​១៤ឆ្នាំកន្លងមក។

ចំពោះតុក្កតាខ្លាឃ្មុំទាំងអស់ គឺជាតុក្កតាអនាថា ដែលគេបោះបង់ចោលតាមផ្លូវ ឬគំនរសំរាមជាដើម ដោយមានមួយចំនួនគ្មានដៃជើង និងភ្នែក ហើយអ្នកស្រីត្រូវជួសជុលពួកវាឡើងវិញឲ្យមានភាពស្រស់ស្អាតម្ដងទៀត។យ៉ាងណាមិញ ទឹកប្រាក់មួយចំនួនដែលទទួលបានពីការលក់តុក្កតាខ្លាឃ្មុំ អ្នកស្រី Tina បានធ្វើការបរិច្ចាគទៅកាន់មន្ទីរពេទ្យព្យាបាលជំងឺហឺតមួយកន្លែង នៅចក្រភពអង់គ្លេសផ្ទាល់ផងដែរ។

shares