ត្រឹមអាយុ ១៩ ឆ្នាំ! យុវជនម្នាក់អាចរកចំណូលបានរហូតដល់ ២៥ លានដុល្លារ ដោយសារធ្វើរឿងមួយនឹកស្មានមិនដល់

ប្រទេសសិង្ហបុរី៖ យុវជនម្នាក់ ដែលសព្វថ្ងៃជានិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យពហុបច្ចេកទេសសិង្ហបុរី បានក្លាយជាសេដ្ឋីវ័យក្មេង មានទ្រព្យសម្បត្តិប្រមាណ ២៥លានដុល្លារអាមេរិក ដោយសារការបង្កើតនូវកម្មវិធីទូរស័ព្ទមួយ ដែលមានមនុស្សទាញយកប្រើប្រាស់ចំនួន៥លាន ក្រោយបង្ហាញជាសាធារណៈបានតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ។


គួរបញ្ជាក់ថា ក្នុងការបង្កើតដំបូងៗ លោកមិនទាន់ទទួលបានកម្រៃច្រើននោះទេ ព្រោះមានកំហុសបច្ចេកទេសមួយចំនួន បើទោះបីជាមានការប្រើប្រាស់ច្រើនយ៉ាងណាក៏ដោយ។ ក្រោយមក យុវជនរូបនេះបានធ្វើការសិក្សាស្វែករកនូវកំហុសនោះ រួចធ្វើការកែប្រែវាឡើងវិញ ដើម្បីក្រុមរបស់លោកអាចរកប្រាក់ចំណូលបន្ថែមពីវា។នោះជាហេតុការណ៍មួយដែលនឹកស្មានមិនដល់ ព្រោះក្រោយពេលដែលមានការកែប្រែ លោក​និងក្រុមការងារអាចរកប្រាក់ចំណូលបានច្រើនជាងពីមុន ហើយក៏ជាហេតុធ្វើឲ្យរូបលោកអាចរកប្រាក់ចំណូលបានច្រើនដូចបច្ចុប្បន្នផងដែរ។

shares