ដល់ក! បុរសម្នាក់មិនដឹងជាយ៉ាងម៉េច បណ្ដាលឲ្យចិញ្ចៀន២វង់ជាប់អាអូនតូច នាំអំពល់ទុក្ខដល់គេឯងទៅជួយដោះលាន់

ប្រទេសម៉ាឡេស៊ី៖ កាលពីពេលថ្មីៗនេះ អ្នកពន្លត់អគ្គិភ័យម៉ាឡេស៊ីមួយក្រុម ត្រូវបានគេទូរសព្ទហៅយ៉ាងប្រញាប់ឲ្យទៅកាន់មន្ទីរពេទ្យ Sultanah Bahiyah ស្ថិតក្នុងទីក្រុង Alor Setar នៃរដ្ឋ Kedah ដើម្បីជួយដោះចិញ្ចៀនចំនួន២វង់ ដែលកំពុងជាប់ប្រដាប់ភេទរបស់បុរសវ័យ ៣៨ឆ្នាំម្នាក់។ ហើយគេក៏ជឿថា បុរសរូបនេះក៏បានព្យាយាមដោះវាដោយខ្លួនឯងដែរ តែដោះមិនចេញ ទើបគាត់សម្រេចចិត្ដមកឲ្យមន្ទីរពេទ្យជួយតែម្ដង។ជុំវិញករណីខាងលើ លោក Ahmad Naufal Abdullah អគ្គនាយករងនៃអង្គភាពពន្លត់អគ្គិភ័យ និងជួយសង្គ្រោះក្នុងតំបន់បានឲ្យដឹងថា នៅថ្ងៃកើតហេតុ នាយកដ្ឋានរបស់លោកទទួលបានដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលនេះ នៅវេលាម៉ោង៤:០៧នាទីទៀបភ្លឺ ហើយ៥នាទីក្រោយមក ក្រុមអ្នកជួយសង្គ្រោះបានចុះទៅដល់ទីតាំង(មន្ទីរពេទ្យ) និងចាប់ផ្ដើមកាត់ចិញ្ចៀនទាំង២វង់នោះ ចេញពីប្រដាប់ភេទរបស់ជនរងគ្រោះ ម្ដងមួយៗ។

ប្រតិបតិ្ដការជួយសង្គ្រោះនេះ មានអ្នកជំនាញចំនួន ៤រូបបានប្រើប្រាស់ឧបករណ៍កាត់ចិញ្ចៀន ដើម្បីកាត់ផ្ដាច់ចិញ្ចៀនដាំត្បូងទាំងនោះចេញយ៉ាងប្រុងប្រយ័ត្នបំផុត ព្រោះខ្លាចបង្ករបួសស្នាមធ្ងន់ធ្ងរដល់ប្រដាប់ភេទរបស់ជនរងគ្រោះ ដោយពួកគេត្រូវចំណាយពេលជាង១ម៉ោងឯណោះ ពោលគឺរួចរាល់នៅវេលាម៉ោង ៥:៥១នាទីព្រឹក។ទោះជាយ៉ាងណាក្ដី ចំពោះមូលហេតុនៅពីក្រោយករណីដ៏កម្រនេះ បែបណានោះ ពុំត្រូវបានគេបញ្ជាក់ឲ្យដឹងឡើយ។

shares