ជ្រេតែអាយុ! តែឃើញរូបទាំងនេះហើយ ទើបដឹងថា ព្រាប សុវត្ថិ និងភរិយា នៅតែស្វីត មិនចាញ់ក្មេងៗទេ
ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ គេសង្កេតឃើញថាកំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ព្រាប សុវត្ថិ កាន់តែទទួលបានប្រជាប្រិយភាព ពីសំណាក់អ្នកគាំទ្ររបស់ខ្លួន ជាមួយបទចម្រៀងពីរោះៗ និងល្បីៗរបស់លោក។
ដោយឡែក បើក្រឡេកមកមើលជីវិតឯកជនរបស់តារាប្រុសរូបនេះវិញ កាលពីថ្មីៗនេះ ភរិយារបស់លោកបានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រយ៉ាងខ្លាំង ក្រោយឃើញអ្នកនាងបង្ហោះរូបប៉ុន្មានសន្លឹកជាមួយស្វាមី បង្ហាញកាយវិកាយ៉ាងផ្អែមល្ហែម ដោយភ្ជាប់ជាមួយ Caption មួយឃ្លាថា៖
“ម្នាក់នេះហើយ ដែលធ្វើឲ្យខ្ញុំមានក្តីសុខពេញមួយជីវិត”។ទោះជាយ៉ាងណាក្តី សម្រាប់រូបភាពប៉ុន្មានសន្លឹកនោះ ត្រូវបានអ្នកគាំទ្រនាំគ្នាចែករំលែកតៗគ្នាយ៉ាងច្រើននៅលើបណ្តាញសង្គម។ មិនត្រឹមតែប៉ុណ្ណោះ ទាំងនេះបានបង្ហាញឲ្យឃើញថា បើទោះជាអ្នកទាំងពីរមានវ័យកាន់តែជ្រេក៏ពិតមែន ក៏ប៉ុន្តែភាពផ្អែមល្ហែមនៅតែមានសម្រាប់គ្នា មិនចាញ់គូស្នេហ៍ក្មេងៗនោះទេ៕