ថ្ងៃភ្ជុំគេនាំគ្នា ជួបជុំបងប្អូន! តែតារាសម្តែងភេទទី៣ អ៊ុក ដារ៉េត បានបាត់បង់ម្តាយ ទាំងគ្មានប្រាក់ធ្វើបុណ្យសព

ភ្នំពេញ​៖ ក្នុងថ្ងៃភ្ជុំបុណ្យប្រពៃណីជាតិខ្មែរប៉ុន្មានថ្ងៃនេះ មានមនុស្សជាច្រើនបាននាំគ្នាចូលរួមសប្បាយរីករាយ ក្រោមការជួបជុំគ្នាជាមួយគ្រួសារ យ៉ាងពោរពេញដោយសុភមង្គលយ៉ាងខ្លាំង។

ក៏ប៉ុន្តែបើក្រឡេកទៅមើលតារាសម្តែងភេទទី៣ អ៊ុក ដារ៉េត វិញបែរជាជួបរឿងទុក្ខសោកនៅក្នុងចិត្តយ៉ាងខ្លាំង ក្រោយអ្នកម្តាយជាទីស្រលាញ់ បានទទួលមរណភាពយ៉ាងឆាប់រហ័ស ក្រោយមិនអាចទ្រាំជាមួយនឹងជំងឺប្រចាំកាយរបស់ខ្លួនបានផងដែរ។

ជាមួយនឹងដំណឹងដ៏សោកសៅមួយនេះ បានធ្វើឲ្យអ្នកគាំទ្រនៅក្នុងបណ្តាញសង្គម និងមិត្តសិល្បៈបានបង្ហាញអារម្មណ៍ក្តុកក្តួលកាន់តែខ្លាំង ខណៈពេលដែលគាត់គ្មាន សូម្បីតែប្រាក់សម្រាប់ធ្វើបុណ្យសពជូនដល់ម្តាយ ដែលបានទទួលមរណភាពទៅ ព្រោះតែថវិកាជាច្រើនត្រូវបានចំណាយលើការព្យាបាលអស់យ៉ាងច្រើន តែនៅតែមិនអាចស្រោចស្រង់ជីវិតដ៏មានតម្លៃមួយនេះបាន។

ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើន មានតែការបង្ហាញនូវក្តីសោកស្តាយយ៉ាងខ្លាំង ដែលគាត់ត្រូវបានបាត់បង់អ្នកម្តាយយ៉ាងលឿនបែបនេះ នៅពេលដែលបុណ្យភ្ជុំតារាជាច្រើនជួបជុំបងប្អូនយ៉ាងរីករាយ៕
ប្រភព៖ khmerload

Leave a Reply

Your email address will not be published. Required fields are marked *