បឹងកន្សែងខ្ញុំអេីយ ថ្ងៃក្រោយបេីមកកម្សាន្តរបៀបនេះ សូមកុំមកអី​ មានរូប​ភាព​

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដែលប្រារព្ធ​ឡេីង​ជារៀង​រាល់​ឆ្នាំ​ និងមាន​រយៈពេល​១៥ថ្ងៃ​ គិត​ចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច​​ ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២ និងថៃ្ងបញ្ចប់ គឺជាថៃ្ង “ភ្ជុំបិណ្ឌ” ។

ដោយឡែក​ មកដល់​ថ្ងៃនេះ​ ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ត្រូវ​បាន​បញ្ចប់​ហេីយ​ ប្រជាពលរដ្ឋ​នៅតាម​បណ្តាខេត្ត​នានា​និង​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​ បាននឹងកំពុងវិលត្រលប់មក​បំពេញ​ការងារ​របស់ខ្លួនវិញផងដែរ។ យ៉ាង​ណាមិញ​ បុរស​ម្នាក់​ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ ឌីមន​ បាន​បង្ហាញ​ពីទិដ្ឋភាព​រមណីយដ្ឋាន​មួយកន្លែង​ ដែលមាន​ឈ្មោះ​ថា​ បឹងកន្សែង​ ក្រោយ​ថ្ងៃ​បញ្ចប់​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ ក៏បាន​បន្សល់​នៅ​សំរាមជាច្រេីន។

ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *