មិនដឹងថារាល់ថ្ងៃគាត់គិតអី រាល់ដងអោយតែពេលភ្លៀងគាត់បោះសំរាមមកក្នុងទឹក បណ្តែតសំរាមមករហូត

បញ្ហាសំរាម គឺជារឿងដែលរាជរដ្ឋាភិបាលកំពុងតែយកចិត្ដទុកដាក់យ៉ាងខ្លាំងនាពេលកន្លង ដែលសូមឲ្យប្រជាពលរដ្ឋមានការយល់ដឹង ក្នុងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវដើម្បីឲ្យសោភ័ណ្ឌភាពទីក្រុងរបស់យើងមានសម្រស់ស្រស់បំព្រង។ ដោយឡែក នាថ្ងៃនេះទី៣០ ខែកញ្ញា ឆ្នាំ២០១៩ វីដេអូមួយ ត្រូវបានបង្ហោះឡើងដោយម្ចាស់គណនី ហ្វេសប៊ុក មួយមានឈ្មោះ Ra Yuth ដោយបង្ហាញពីសកម្មភាពមេឃកំពុងតែភ្លៀងខ្លាំង តែបែរជាប្រជាពលរដ្ឋបានយកសំរាមចោលនៅលើទឹកទៅវិញ ដែលហេតុបង្កឲ្យមានការកកស្ទះលូតែម្ដង។

ក្នុងនោះដែរ ម្ចាស់គណនីខាងលើ បានសរសេរលើកឡើងយ៉ាងដូច្នេះថា៖”ខ្ញុំមិនដឹងថារាល់ថ្ងៃគាត់គិតអីរាល់ដងអោយតែពេលភ្លៀងគាត់បោះសំរាមមកក្នុងទឹក បណ្តែតសំរាមមករហូត អោយតែពេលលិច បើតាមគ្រួសារនឹងសុទ្ធតែអ្នករៀនជ្រៅជ្រះ ខ្លួនគាត់ ពេទ្រ កូនគាត់គ្រូុបង្រៀន ប្តីគាត់ ដុកទ័រ តែមិនដឹងថារាល់ថ្ងៃគាត់យកខួរអីមកគិតឯងនេះ ខំដើរទប់សំរាមខ្លាចសំរាមហូរចូរលូរស្ទះលូរ គាត់លេងចឹងៗអី”។

ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *