ក្តុលក្តួលណាស់ ម៉ែ លែងឈឺចាប់ហេីយ កូនអង្គុយមេីលម៉ែជាលេីកចុងក្រោយ
តារាសម្ដែងខ្ពស់ស្រឡះ និងមានរូបរាងសង្ហា លោក អ៊ុន សិទ្ធា ត្រូវបានមហាជនជាច្រើន មានការគាំទ្រជាខ្លាំង ខណៈដែលរូបលោកបានចូលរួមសម្តែងក្នុងខ្សែភាពយន្ត និងស្ពតពាណិជ្ជកម្មជាច្រើន។ ដោយឡែកនៅខណៈ កាលពីរសៀលថ្ងៃមិញនេះ ទី១៥ ខែមិថុនា ឆ្នាំ២០១៩ ដំណឹងដ៏សែនក្រៀមក្រំមួយបានកើតឡើង ដោយម្តាយបង្កើតរបស់ លោក អ៊ុន សិទ្ធា បានទទួលមរណភាពហើយ។
ក្នុងនោះផងដែរ ម្ដាយជាទីស្រលាញ់របស់លោក អ៊ុន សិទ្ធាមានអាយុ៧០ឆ្នាំហេីយ ហេីយគាត់បានទទួលរងនូវជំងឺដ៏កាចសាហាវចំនួនពីរមុខ គឺជំងឺទឹកនោមផ្អែម និងមហារីកថ្លើម ដែលជំងឺទឹកនោមផ្អែមមានរយៈជាង២០ឆ្នាំមកហើយ រីឯជំងឺមហារីកថ្លើមវិញ គឺទើបរកឃើញកាលពីប៉ុន្មានឆ្នាំមុននេះតែប៉ុណ្ណោះ។
ដោយឡែកនាល្ងាច ថ្ងៃដដែលនេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក ប្រធានសមគមន៏សិល្បករខ្មែរ លោក ហេង ឡុង បានអញ្ចើញចូលរួមក្នុងពិធីបុណ្យសព ម្ដាយលោក អ៊ុន សិទ្ធា និងបានភ្ជាប់សារថា៖”ក្តុលក្តួលណាស់ ម៉ែ លែងឈឺចាប់ហេីយ អង្គុយមេីលម៉ែជាលេីកចុងក្រោយ”។
ប្រភព៖ vdoamazing