សុគន្ធ និសា លើកទង់ជ័យសចុះចាញ់ ឱក សុគន្ធកញ្ញារឿង…
ភ្នំពេញ ៖ ចំណងស្នេហ៍ឥតប្រែចិត្ត សុគន្ធ និសា និងស្វាមីរូបសង្ហាបានភ្ជាប់និស្ស័យរួមគ្នាច្រើនឆ្នាំគួរសមដែរតែត្រូវអ្នកគាំទ្រកំពុងចំអន់ខ្លាំងស្របពេលនាងមិនទាន់សម្រេចបំណងប៉ងយកកូនតូចមកគ្រាន់ប្រលែង និងបង្កើនទំនាក់ទំនងប្រពន្ធប្ដី ឯ ឱក សុគន្ធកញ្ញា ក្រោយរៀបការរួមលោក អ៊ឹង សុខលី ប្អូនប្រុសថៅកែហង្សមាស មិនបានប៉ុន្មានផង ស្រាប់តែពោះប៉ោងធំភ្លែត លេចលទ្ធផលរកឃើញភូមិកូនក្មេងបានសម្រេច និងជិតដល់វេលាសម្រាលទៅហើយ។
យ៉ាងណាក្ដីក្រោយពីមិនទាន់បង្កើតធនធានមនុស្សជូនគ្រួសារនាពេលនេះ ក៏ត្រូវបានប្រភពជិតស្និទ្ធ ពី សុគន្ធ និសា ឲ្យដឹងថា ពេលនេះនាងបានដោតទង់ជ័យសចុះចាញ់ សុគន្ធ កញ្ញា ទៅហើយ ដ្បិតនាងក៏ចង់បានកូនដែរ តែធ្វើម្ដេចមិនទាន់រកឃើញ ប៉ុន្តែជីវិតប្រពន្ធប្ដីនាង ផ្អែមមិនចាញ់ ប្អូនថ្លៃថៅកែហង្សមាសនោះឡើយ ដោយប្ដីនាងមានជំនួញពេញដៃ ស្របពេលម្ចាស់បទ «មាតាដៃ១០០» ក្រៅពីអាជីពចម្រៀងក៏មានជំនួញផ្ទាល់ខ្លួនផងដែរ។
ប្រភព៖ dara-news